11/07/2016 15:23 GMT+7 Email Print Like 0

សឹមសើន(Sam Son)- ទេសភាពស្រស់ស្អាតមួយនៅខេត្តថាញ់ហ័រ (Thanh Hoa)

មាន​ឆ្នេរ​សមុទ្រ​​​ដ៏វែងនិងទឹក​​សមុទ្រ​ថ្លា ភាព​ប្រៃ​សមស្រប​នឹង​សុខភាព​របស់​ភ្ញៀវ​ទេសចរណ៍ ថែម​ទាំង​ប្រព័ន្ធ​វត្តអារាម​​ត្រូវ​បានកសាង​នៅលើ​ភ្នំ​ទ្រឿង​ឡេ (Truong Le) ដែល​តភ្ជាប់​នឹង​វប្បធម៌​ជំនឿ​របស់​ប្រជាជន​រស់​នៅ​​តំបន់​សមុទ្រ​ ​នា​សព្វ​ថ្ងៃនេះតំបន់​សឹម​សើន​(Sam Son) (ខេត្ត​ថាញ់​ហ័រ)​​ (Thanh Hoa) គឺទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​នាក់

ភាពស្រស់ស្អាតរបស់​​សមុទ្រ​សឹម​សើន
ប្រវែង​​​ប្រមាណ​ ៦ គីឡូម៉ែត្រពី​​ចក្រ​ទ្វារ​សមុទ្រ​​ឡាច​ហើយ (Lach Hoi)  រហូត​ដល់​ជើង​ភ្នំទ្រឿង​ឡេ (Truong Le) សឹម​សើន​​​មាន​ឆ្នេរ​សមុទ្រ​ជ្រាល រលក​សមុទ្រ​​ខ្លាំង ដែល​សមស្រប​និង​ការ​លំហែកាយ​នៅរដូវ​ក្តៅ។

នៅពេលបារាំង​ឈាន​ពាន​ប្រទេស​​វៀតណាម សឹម​សើន​គឺជា​ទីកន្លែង​លំហែកាយ​​ដ៏​ល្បី​ឈ្មោះ​នៅ​តំបន់​ឥណ្ឌូចិន។ ក្រោយ​ប៉ុន្មាន​ទសវត្សរ៍ បណ្តា​វិឡា​​​សំរាប់​ការលំហែកាយ​ត្រូវបាន​កសាង​នៅ​ទីនេះ។ ស្តេច​បាវ​ដាយ (Bao Dai)ដែលគឺជាស្តេច​ចុង​ក្រោយ​នៃ​រាជ​កាល​ង្វៀន​​ក៏​​​បញ្ជា​​កសាង​វិមាន​ដោយឡែក​​នៅ​សឹម​សើន។

នា​សព្វ​ថ្ងៃនេះ អជ្ញាធរ​​​មូលដ្ឋាន​បាន​វិនិយោគ​រាប់​ពាន់​លាន​ដុង​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ។ សហគ្រាសនិង​ឯកជន​​ជា​ច្រើន​ក៏​វិនិយោគ​​ក្នុង​ការ​កែលំអ ធ្វើ​ល្អប្រសើរ​ថែម​​ទៀត​និង​កសាង​​ផ្ទះ​សំណាក់​​ដែល​បំរើ​ភ្ញៀវទេសចរណ៍​​ផង​ដែរ។ ​បណ្តា​​សេវាកម្មនិង​ប្រព័ន្ធសណ្ឋាគា​ ដែល​​ដាក់​ឲ្យ​ដំណើរ​ការ​ចំរដូវ​​ទេសចរណ៍​សមុទ្រ​២០១៦ ដូច្នេះ​បរិមាណ​ភ្ញៀវ​ទេសចរណ៍​​មកទស្សនា​សឹម​សើនក៏​កើន​ឡើាង​យ៉ាង​ឆាប់​រហ័សផង។


ជ្រុងមួយនៃឆ្នេរសមុទ្រ B របស់តំបន់ទេសចរណ៍សឹមសើនថតពី flycam ។ រូបថត៖ហ័ងហា

ភ្ញៀវទេសចរណ៍រង់ចាំព្រះអាទិត្យរះនៅឆ្នេរសមុទ្រសឹមសើន។ រូបថត៖ ឌឹកហាញ់

នៅពេលព្រះអាទិត្យរះ កុមារលេងជាមួយរលកសមុទ្រនៅសឹមសើន។ រូបថត៖ កុងដាត

ទូកសង្គ្រោះរបស់ក្រុមសង្គ្រោះតាមដានដើម្បីធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍។ រូបថត៖ កុងដាត

បណ្តាកង្ហារក្រដាស់ធ្វើស្អាតឆ្នេរសមុទ្រសឹមសើនថែមទៀត។ រូបថត៖ កុងដាត


ភ្ញៀវទេសចរណ៍ថតរូបទុកជាអនុស្សវរីយ៍នៅក្បែររូបភាពដែលកសាងពីខ្សាច់។ រូបថត៖ ត្រឹនថាញ់យ៉ាង


នាពេលរសៀល បណ្តាខ្លែងហោះក្នុងខ្យល់សមុទ្រលើឆ្នេរសមុទ្រសឹមសើន។ រូបថត៖ ត្រុងជីញ


បណ្តាផ្ទាំងថ្មធំៗ បានត្រួតលើគ្នាដោយរលកសមុទ្របោកនៅវុងទៀន (Vung Tien)  ក្រោមជើងភ្នំដូវវ៉យ (Dau Voi) ក៏គឺជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ផង។ រូបថត៖ ត្រុងជីញ


សោភ័ណ្ឌភាពនៃសមុទ្រសឹមសើននៅពេលព្រះអាទិត្យលិច។ រូបថត៖ កុងដាត


ភាពស្ងៀមស្ងាត់នៅឆ្នេរសមុទ្រសឹមសើននៅពេលព្រះអាទិត្យលិច។ រូបថត៖ កុងដាត


មុខមាត់ទីរួមខេត្តសឹមសើននារដូវក្តៅ ២០១៦ បានប្រែប្រួលទាំងស្រុង ដែលក្លាយទៅជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ មកទស្សនានិងលំហែកាយ។ ក្នុងរូបថត៖វិថីហូស្វឹនហឿងស្ថិតនៅក្បែរឆ្នេរសមុទ្រត្រូវបានបើកទូលាយពីរដង និងកសាងបណ្តា hubway។ រូបថត៖ ត្រឹនថាញ់យ៉ាង

ឆ្នាំ២០១៦ គឺជាឆ្នាំ ដែលសឹមសើនត្រូវបានវិនិយោគកសាងជាច្រើនបំផុតតាំងពីប៉ុន្មានឆ្នាំមុនរហូតដល់សព្វថ្ងៃនេះ ថវិការខេត្តបានចំណាយរាប់លានដុង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។ សហគ្រាសនិងឯកជនជាច្រើនបានវិនិយោគក្នុងការកែលំអនិងធ្វើល្អប្រសើរថែមទៀត កសាងផ្ទះសំណាក់ដើម្បីបំរើភ្ញៀវទេសចរណ៍។ រូបថត៖ ត្រឹនថាញ់យ៉ាង

សឹម​សើន​បានទទួល​ស្វាគមន៍​​​ភ្ញៀវទេសចរណ៍​ជាង​មួយ​លាន​នាក់​​ក្នុង​ខែ​ឧសភា ឆ្នាំ២០១៦ ជា​មធ្យម​​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន ៥០.០០០ នាក់​ក្នុង​មួយ​ថ្ងៃ។ ជាពិសេស បរិមាណ​​​ស្នាក់​នៅ​ក៏​បាន​កើនឡើងទ្វេដង​ ប្រសិន​ជា​ប្រៀបធៀប​នឹង​​នា​ពេល​ដដែល​ក្នុង​ឆ្នាំ ២០១៥។
(​ប្រភពកាសែត​ថាញ់​ហ័រ)

នា​ពេល​ព្រឹក គយ​គន់​ព្រះអាទិត្យ​រះ​​នៅ​លើ​​ឆ្នេរ​សមុទ្រសឹម​សើន​គឺជាពេលវាលាមួយ​ គួរ​ឲ្យ​ចាប់ចិត្ត​សំរាប់​ភ្ញៀវទេសចរណ៍​នៅ​ពេល​គេ​មក​លំហែ​កាយ​នៅ​ទីនេះ។ នេះ​គឺជា​ពេល​វេលា ដែល​​ពន្លឺ​ពី​ព្រះអាទិត្យ​​មានពណ៌​ក្រហម​​ប្រែ​ប្រួលទៅ​ពណ៌​លឿង​ជា​បណ្តើរៗ និង​កម្រាល​​នៅ​ឆ្នេរ​សមុទ្រ។ ភ្ញៀវទេសចរណ៍​នឹង​សម្រប​ខ្លូន​ក្នុង​ទឹក​សមុទ្រដ៏​ថ្លា​ត្រជាក់និង​រលកសមុទ្រ​បោកលើ​រាង​កាយ​​នៅ​ពេល​ព្រះ​អាទិត្យ​រះ។

នេះគឺជា​ពេល​វេលា ដែល​​បណ្តា​ទូក​របស់​អ្នក​នេសាទ​សឹម​សើន​បាន​ត្រឡាប់ទៅ​ឆ្នេរ​សមុទ្រ​វិញ​ហើយ ​គេ​​លក់​​ជលផល​ស្រស់​និង​ឆ្ងាញ់។ ជម្រើស​ប្រភេទ​ជលផល​​​ដែល​ស្រស់​និង​​ត្រូវបាន​អ្នក​នេសាទ​ជួយ​កែច្នៃ​ ភ្ញៀវទេសចរណ៍​នឹង​មាន​ពអាហារ​ពេលព្រឹក​គួរ​ឲ្យ​ចាប់​ចិត្ត​និង​ឈ្ងុយឆ្ងាញ់នៅ​លើ​ឆ្នេរ​សមុទ្រ។

នៅពេល​រសៀល​​នៃ​រដូវ​ក្តៅ​ សឹម​សើន​ជា​ច្រើន​កុះករ​ដូចជា​មាពិធីបុណ្យ​។ លើ​ឆ្នេរ​សមុទ្រ​ប្រវែង ៦ គីឡូម៉ែត្រ មាន​​មនុស្សមូជទឹក​សមុទ្រជា​ច្រើន​កុះករ​។ ដើម្បី​ធានា​សុវត្ថិភាព​​​សំរាប់​ភ្ញៀវទេសចរណ៍​ ដែល​មូជ​ទឹក​សមុទ្រ​ដ៏​​​ត្រជាក់​នេះ អជ្ញាធរនៅ​ទីរួមខេត្តសឹមសើន​បានដាក់​ពង្រាយបណ្តា​ក្រុម​ជួយ​សង្គ្រោះ​​ទាំង​លើ​​ដី​គោក​និងទាំង​នៅលើ​ឆ្នេរ​សមុទ្រ។ ​ដោយ​ប្រព័ន្ធវិទ្យុសម្លេង ភ្ញៀវទេសចរណ៍​ត្រូវ​បាន​ណែនាំ​យ៉ាង​ម៉ត់​ចត់​នូវ​របៀប​​មូជទឹក​ដ៏សុវត្ថិភាព​និង​បណ្តា​ព័ត៌មាន​​សេវាកម្ម​ក៏​ដូចជា​​​ការ​ស្វែង​រកអ្នកបាត់​ខ្លូន​ត្រូវបាន​ផ្សព្វផ្សាយ។

ទីកន្លែង​ទេសចរណ៍​​ព្រលឹង
មក​ខេត្ត​ថាញ់​ហ័រ អ្នក​នឹង​ស្តាប់​​រឿង​​រ៉ាវស្តីពី​ស្ត្រី​ម្នាក់ ដែល​រង់​ចាំ​​ប្តី​ទៅ​នាសាទ​​នៅ​សមុទ្រ​ ហើយ​ក្លាយទៅ​ជាថ្ម។ នេះ​គឺ​រឿង​ហន​វ៉ង​ភូ (Hon Vong Phu) រៀបរាប់អំ​ពី​ស្រី​ម្នាក់​បី​កូន​ឡើង​ដល់​កំពូល​ភ្នំ​ រង់​ចាំ​ប្តី​ ហើយ​ទឹក​ភ្នែក​​របស់​ស្រី្ត​នោះ​​បាន​​ក្លាយទៅ​ជា​ភ្នំ​ទ្រឿង​ឡេ(Truong Le)។ប្រហែល​ជា​ដូច្នេះ លើ​កំពូល​ភ្នំ​ទ្រឿង​ឡេ​មាន​ប្រព័ន្ធ​វត្ត អារាម​និង​បណ្តា​កេរ្តិ៍​ដំណែល​ ដែលពាក់ព័ន្ធនឹង​ជំនឿ​និង​ព្រលឹង​របស់​ប្រជាជន​រស់នៅ​តំបន់​សមុទ្រនេះ។


នាពេលព្រលឹម ពិធីបុណ្យនំរូបមូលធ្វើពីអង្កដំណើប  - នំអន្សម ២០១៦ រួមមានក្រុមដង្ហែដែលមកពី ៧ ភូមិមានកេរ្តិ៍ដំណែល ស្ថិតក្នុង ៥ ឃុំ សង្កាត់នៃភូមិសាស្ត្រទីរួមខេត្តសឹមសើន ពាក់សំលៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យនិងដង្ហែឆ្លងកាត់វិថីនានា ហើយប្រមូលផ្តុំនៅទីធ្លាអារាមដុកកឿក (Doc Cuoc)។ រូបថត៖ ត្រុងជីញ

ក្រុមដង្ហែស្នែងរបស់បណ្តាភូមិកំពុងសែងស្នែងអាទិទេពឡើងដល់អារាមដុកកឿក (Doc Cuoc)  ស្ថិតនៅលើភ្នំទ្រឿងឡេ (Truong Le)​។ រូបថត៖ហ័ងហា


ពិធីការដង្ហែស្នែងរបស់បណ្តាភូមិឆ្លងកាត់វិថីនានាស្ថិតក្នុងទីរួមខេត្តសឹមសើន។ រូបថត៖ ត្រុងជីញ


បន្ទាប់ពីពិធីការប្រពៃណី បណ្តាសកម្មភាពបួងសួងបានរៀបចំនៅទីធ្លាអារាមដុកកឿក។
រូបថត៖ហ័ងហា


លើភ្នំទ្រឿងឡេមានអារាមដុកកឿកដ៏សិហវិលាសនិងបុរាណ ជាទីកន្លែងសក្ការៈអាទិទេពដុកកឿកនិងព្រះម៉ែ​ម៉ូវលៀវហាញ់ (Mau Lieu Hanh)។ ទីកន្លែងទាំងនោះដែលភ្ញៀវទេសចរណ៍មកទស្សនានៅពេលមកសឹមសើន។ ក្នុងរូបថត៖ រូបសំណាក់អាទិទេពដុកកឿកបានដាក់តាំងក្នុងវិហារនៃអារាម។ រូបថត៖ ហ័ងហា

បណ្តានំមូលធ្វើពីអង្កដំណើបមានផ្ចិត ៣០ សង្ទីមែត្រ នំអន្សមមានគែមប្រវែង ៤០ សង្ទីម៉ែត្រ បានរៀបចំយ៉ាងម៉ត់ចត់តាំងពីដំណាក់កាលជ្រើសរើសអង្ក សណ្តែតខៀវ សាច់និងស្លឹកវេច រហូតដល់ដំណាក់កាលកែច្នៃ បន្ទាប់មកនំបានដាក់នៅលើបណ្តាស្នែងនិងត្រូវបានប្រជាជនដង្ហែទៅដល់ទីកន្លែងរៀបចំពិធីសែនស្ថិតក្នុងអារាមដុកកឿក។ រូបថត៖ ហ័ងហា

អារាមកូទៀន (Co Tien) ដែលស្ថិតនៅលើកំពូលភ្នំដូវវ៉យគីជាអារាមមួយបានបង្កើតពីរាជកាលលី (Ly) ជាទីសក្ការៈអាទិទេពព្រះម៉ែ ៣ រូបរួមមាន៖ អាទិទេពព្រះម៉ែថឿងធៀន (Thuong Thien) (ព្រះមហាក្សត្រីយានីលៀវហាញ់(Lieu Hanh))អាទិទេពព្រះម៉ែថឿងង៉ាន ( Thuong Ngan)អាទិទេពព្រះម៉ែថ័យ (Thoai)។ រូបថត៖ ត្រុងជីញ

ជ្រុងមួយនៃអារាមកូទៀនស្ថិតនៅលើភ្នំទ្រឿងឡេ។ រូបថត៖ ហ័ងហា

ពិធីបុណ្យនំមូលនិងនំអន្សមបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ខែមិថុនា (១៤ ដល់១៥ខែឧសភាគិតតាមប្រតិទិនច័ន្ទគតិ)នៅកំពង់ផែឡាចហើយ (Lach Hoi)សង្កាត់ក្វាងទៀន (Quang Tien)រួមមានបណ្តាសកម្មភាពដូចជា៖ ការដង្ហែស្នែង បួងសួងនាសាទត្រីជាច្រើន,.... រូបថត៖ ត្រុងជីញ

សិល្បករមកពីបណ្តាភូមពាក់សម្លៀកបំពាក់ក្នុងពិធីបុណ្យ ដែលចូលរួមក្រុមដង្ហែ។ រូបថត៖ត្រុងជីញ

ភ្ញៀវទេសចរណ៍មកពីខណ្ឌហ័ងម៉ាយ (Hoang Mai)រដ្ឋធានីហាណូយ (Ha Noi)ចូលរួមក្នុងពិធីដង្ហែនិងពិធីសែនដែលរៀបចំក្នុងអារាមដុកកឿក នៅពេលពិធីបុណ្យបានប្រព្រឹត្ត។ រូបថត៖ ត្រុងជីញ

សឹម​សើន​មាន​ ៥ អារាម​ ដែលបាន​ទទួល​ស្គាល់​គឺជា​កេរ្តិ៍​ដំណែល​​ថ្នាក់ជាតិ រួម​មាន៖ អារាម​ដុក​កឿក (Doc Cuoc) អារាម​កូទៀន (Co Tien) អារាម​តូ​ហៀន​ថាញ់(To Hien Thanh) អារាមដេលិញ (De Linh) អារាម​កាឡឹប (Ca Lap)។

ក្នុង​បណ្តាកេរ្តិ៍​ដំណែល​នោះ អារាម​ដុក​កឿក​ស្ថិត​នៅ​ខាង​ជើង​នៃ​ភ្នំ​ទ្រឿង​លេ​ដ៏​ល្បីឈ្មោះ​ ដោយ​ភាព​ស័ក្តិសិទ្ធិ។ អ្នក​​នេសាទ​នៅ​សមុទ្រ​សឹម​សើន​នៅតែ​រក្សា​រឿង​រ៉ាវ​​អំពី​កម្លោះ​ម្នាក់​​មាន​សុខភាពល្អ​អស្ចារ្យបាន​បំបែក​ខ្លូន​ជា​ពីរ​ផ្នែក ផ្នែក​មួយ​​​ទៅ​សមុទ្រ​នាសាទ​នឹង​​​សម្លាប់សត្វ​ឧត្បាត​រស់​ក្នុងទឹក ផែក​មួយ​ទឿត​ឈរ​លើ​កំពូល​ភ្នំ​ទ្រឿង​ឡេ​

ប្រជាជន​​ដឹងគុណូបការៈ​កូន​កម្លោះ​រូបនេះ ហើយ​កសាង​​អារាម​ដុក​កឿក​។ ម៉្យាង​ទៀត​ អាទិទេព​ដុក​កឿក​គឺនិមិត្តិរូបឲ្យ​ព្រះ​ច័ន្ទ ដូច្នេះ​​ប្រជានេសាទ​រស់​នៅ​សឹម​សើន​​បាន​ធ្វើ​ក្បូនទៅ​សមុទ្រ​​តាម​រូបភាព​ព្រះ​ច័ន្ទរនោច។ ប្រជានេសាទ​​រស់​នៅ​ខេត្ត​ថាញ់​ហ័រ​ជឿ​ជាក់​ថា មុន​ពេល​ចេញ​ដំណើរ​ទៅ​សមុទ្រ អាទិទេព​ដុក​កឿក​​តែងតែ​ទៅ​តាម​អ្នក​នេសាទ​ ដើម្បី​ការពារ​ពួកគេ​​ជៀស​វាង​ខ្យល់​និង​សមុទ្រ​ខ្លាំង។

តាម​ពេល​វេលា ​ប្រជាជន​រស់​នៅ​តំបន់​សមុទ្រ​សឹម​សើន​បាន​​រៀបចំពិធី​បុណ្យ​​នំ​មូល​ - នំ​អន្សម​​នា​ថ្ងៃ​ទី ១១ ដល់​ថ្ងៃទី ១៣ ខែ​ឧសភា (គិតតាម​ប្រតិទិនច័ន្ទគតិ)ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បួង​សួង​អាទិទេព​ដុក​កឿក​​ឲ្យ​អាកាសធាតុ​ល្អ។ ពិធី​បុណ្យ​នេះ​បាន​រៀបចំ​នា​រដូវទេសចរណ៍​សមុទ្រ​ ដូច្នេះ​​បាន​ក្លាយទៅជា​ផលិតផល​ទេសចរណ៍មួយ​របស់​ខេត្ត​ថាញ់​ហ័រ​និង​ផ្តល់​ឲ្យ​ភ្ញៀវទេសចរណ៍​ទីស្ថាន​ព្រលឹង​ដ៏​ស័ក្តិសិទ្ធិ។

​លើ​ផ្លូវ​ឆ្លងភ្នំ​ទ្រឿង​ឡេ ភ្ញៀវ​ទេសចរណ៍​​អាច​ឈប់​សំរាកនិងមក​​ទស្សនា​ផ្ទាំង​ថ្ម​ហន​ទ្រុង  - ម៉ាយ​ (Trong -Mai) អារាម​កូទឿន អារាមតូហៀន​ថាញ់។ មិនត្រឹម​តែ​បណ្តា​ទីកន្លែង​នោះទេ ថែម​ទាំង​បណ្តា​ផ្ទាំង​ថ្ម​​​ដែល​មាន​រូបរាង​ចម្លែក​​ ស្ថិត​នៅ​ជើង​ភ្នំ​​ក៏​គឺជា​ទីស្ថាន​​យក​ខ្យល់​បក​ពី​សមុទ្រ​មក​សំរាប់​ភ្ញៀវទេសចរណ៍។

មុខរបរ​នេសាទ​ដោយ​ក្បូន​
នា​ខែ​មិនា​ ឆ្នាំ១៩៩៣  អ្នក​ផ្សង​ព្រេង​ Tim Severin ជន​ជាតិអៀវ​ឡង់​បាន​មកទស្សនា​សឹម​សើន ​ដើម្បីស្វែង​យល់​នូវ​មុខ​របរ​នេសាទ​ដោយ​ក្បូន​​និង​រួម​ជា​មួយ​ប្រជាជន​រស់នៅ​តំបន់នេះ​​ ធ្វើ​ក្បូន​ធំ​ ហើយ​ចេញ​ដំណើរ​ឆ្លង​​​សមុទ្រ​ប៉ាស៊ីហ្វិក​មាន​ប្រវែង​ ៥.៥០០ ម៉ាយ។ អាស្រ័យ​លើនេះ មុខ​របរធ្វើ​​ក្បូន​​នៅ​សឹម​សើន​​ត្រូវបាន​ពិភពលោក​ស្គាល់។


អ្នកនេសាទត្រៀមសំណាញ់សំរាប់ដំណើរការទៅសមុទ្រនាថ្ងៃក្រោយ។ រូបថត៖ ត្រឹនថាញ់យ៉ាង

ប្រហែលម៉ោង ៥ នាពេលព្រឹក ផ្សារត្រីនៅសឹមសើនមានទូក នាវាត្រឡាប់មកឆ្នេរសមុទ្រត្រៀបត្រា។
រូបថត៖ ត្រឹនថាញ់យ៉ាង


ក្បូនឫស្សីរបស់ប្រជានេសាទភូមិចាយ ( Chai) (សឹមសើន) ត្រៀមទៅសមុទ្រ។ រូបថត៖ ហ័ងហា

ស្នាមវប្បធម៌ពិសេសរបស់ប្រជានេសាទសឹមសើនគឺមុខរបរនេសាទជលផលដោយក្បូន។ បច្ចេកទេសធ្វើក្បូនឫសី្សសឹមសើនបានមានពីយូរលង់មកហើយ ក្បួនធ្វើពីដើមឈើមួយប្រភេទស្ថិតក្នុងអំបូរឫស្សីនិងចង់ជាមួយគ្នាដោយខ្សែផ្តៅ ។ រូបថត៖ ត្រុងជីញ 

ជ្រុងមួយនៃតំបន់ចតទូកនិងក្បូនមួយជ្រុងរបស់ប្រជានេសាទ ក្រោយមួយថ្ងៃធ្វើការ។ រូបថត៖ ហ័ងហា

 ទូកមកដល់ទីកន្លែងចត ក្រោយបណ្តាថ្ងៃទៅសមុទ្រនេសាទ។ រូបថត៖ ត្រឹនថាញ់យ៉ាង

សកម្មភាពប្រចាំថ្ងៃរបស់ប្រជានេសាទ ដែលរស់នៅភូមិនេសាទក្បែរសមុទ្រ គឺជាទីមកដល់ស្វែងយល់គួរឲ្យចាប់ចិត្តសំរាប់ភ្ញៀវទេសចរណ៍។ រូបថត៖ ត្រុងជីញ

នា​សព្វ​ថ្ងៃនេះ មុខរបរនេសាទ​នៅ​សមុទ្រ​​ដោយ​ក្បូន ដែល​​ប្រជានេសាទ​សឹម​សើន​រក្សាទុក​និងអភិវឌ្ឍន៍។ ដើម្បី​ធ្វើ​​ក្បូន​មួយ អ្នក​ជាង​ត្រូវ​​ទិញ​និង​ជ្រើស​រើស​​ដើម​ឈើ​ស្រស់មួយ​ប្រភេទ​​ក្នុង​អំបូរ​ឫស្សីនៅ​តំបន់​ភ្នំ​ស្ថិត​នៅ​ខាង​លិ​ចខេត្ត​ថាញ់​ហ័រ បន្ទាប់​មក​ចងបណ្តា​ដើម​ឈើ​នេះជាមួយ​គ្នា​ ដើម្បី​ធ្វើ​មធ្យោបាយ​មួយ​ប្រភេទទៅនាសាទនៅ​សមុទ្រ។ មកដល់​សឹម​សើន​ ភ្ញៀវ​អាច​ស្វែង​យល់​​​​របៀប​ប្រជានេសាទ​រុញ​​ក្បូន​ចេញ​ទៅ​សមុទ្រ​នា​ពេល​ព្រលឹម​ ហើយ​នៅ​ពេល​​ថ្ងៃ​​រៀប​លិច យើង​អាច​ទិញ​ជលផល​ជា​ច្រើន​បភេទ​នៅ​ពេល​​ក្បួន​មក​ដល់​​ឆ្នេរសមុទ្រ./.

អនុវត្តន៍៖ ក្លឹម​ថតរូប​កាលៈទេសៈ​មាស (កាសែតរូបភាពវៀតណាម)
 
 
បណ្តាអត្ថបទបានផ្សាយ