13/11/2018 11:06 GMT+7 Email Print Like 0

សឹង្ហបុរីត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

សឹង្ហបុរីបានរឹតបន្តឹងសន្តិសុខនិងត្រៀមរៀបចំផែនការសំដៅធានាចរាចរណ៍ប្រកបដោយភាពងាយស្រួលសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី ១៥  ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសនេះ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ត្រូវបានគេរំពឹងទុកថា នឹងអនុម័តលើក្របខ័ណ្ឌស្ដីពី បណ្ដាញទីក្រុងឆ្លាតវៃសំដៅតភ្ជាប់ទីក្រុងចំនួន ២៦ ដើម្បីកែលំអសេវាកម្មសាធារណៈនិងនាំមកនូវឱកាសសេដ្ឋកិច្ចជាច្រើនថែមទៀតសម្រាប់ប្រជាជន។ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង ១០ នឹងពិភាក្សាលើសមិទ្ធផលនានារបស់អាស៊ានក្នុងឆ្នាំនេះ ដែលទទួលបានតាមរយៈការអនុវត្តប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះនោះគឺ “ខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត”។ អង្គប្រជុំក៏នឹងផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហានានាក្នុង តំបន់និងលើពិភពលោកដែលមានការយកចិត្តទុកដាក់ដូចគ្នា នៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣ ក៏ដូច​ជានៅកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយដៃគូ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ