24/03/2015 14:10 GMT+7 Email Print Like 0

សឹង្ហបុរី៖ អតីតនាយករដ្ឋមន្រ្តីលោក Lee Kuan Yew ទទួលមរណភាព

តាមសេចក្ដីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីសឹង្ហបុរីថា អតីត​នាយករដ្ឋមន្រ្តីលោក Lee Kuan Yewបាន​​ទទួលមរណភាព​នៅវេលាម៉ោង៣និង១៨​នាទី ព្រឹកព្រលឹមថ្ងៃទី២៣​ខែមិនាឆ្នាំ២០១៥ ក្នុងជន្មាយុ៩១ឆ្នាំ។ ការិយាល័យនាយក​រដ្ឋមន្រ្តី​សឹង្ហបុរីបានឲ្យដឹងថា ពិធីកាន់ទុក្ខជាតិរបស់លោក Lee Kuan Yew នឹង​បាន​រៀប​ចំ​​ឡើងនាម៉ោង១៤ថ្ងៃទី២៩​ខែមិនាឆ្នាំ២១០៥ តាមម៉ោង​តំបន់​(ពោលគឺ ម៉ោង១៣នៅវៀតណាម)​នៅ​មជ្ឈ​មណ្ឌល​វប្បធម៌ សាកលវិទ្យាល័យជាតិសឹង្ហបុរី។

អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew (រូបថត៖AP)

ដើម្បីគោរពវិញ្ញាណក្ខ័ន្ទលោកនាយករដ្ឋមន្តី្រដំបូងរបស់សឹង្ហបុរី អគាររដ្ឋាភិបាល​ទាំង​ឡាយ​នឹងព្យួរ​ទង់​ជាតិ​ពាក់​កណ្ដាល​ ក្នុងអំឡុង​ពេលប្រព្រឹត្តទៅពិធី​កាន់​ទុក្ខ​ជាតិ ចាប់ពីថ្ងៃទី២៣​ដល់ដំណាច់​ថ្ងៃទី​២៩​ខែមិនាឆ្នាំ២០១៥។ លោក Lee Kuan Yew ជានាយករដ្ឋមន្រ្តីដំបូងរបស់សឹង្ហបុរី និងជាឪពុករបស់​នាយក​រដ្ឋ​មន្ត្រី​កំពុង​កាន់​​​​ អំណាច​លោក Lee Hsien Loong។​ លោកត្រូវ​បានចាត់​ទុ​កជា​ជន១​រូបមាន​គុណូប​ការៈ​ដ៏ធំធេង​ ក្នុងការ​នាំ​សឹង្ហ​បុរីក្លាយទៅជា ខឿន​សេដ្ឋកិច្ច១​ក្នុង​ចំណោម​ខឿនសេដ្ឋកិច្ច​សម្បូរសប្បាយ​បំផុត នៅទ្វីប​អាស៊ីក្នុង​រយៈ​ពេល​​​៣​ទស្ស​វត្ស។ លោក Lee Kuan Yew កាន់​ដំណែងនាយករដ្ឋ​មន្រ្តីសឹង្ហបុរី កាលពីឆ្នាំ១៩៥៩​ដល់ ឆ្នាំ១៩៩០ និងត្រូវ​បានចាត់ទុកជាជនមាន​ឥទ្ធិពលនយោបាយ​ដ៏ធំសម្បើម​នៅប្រទេស នេះ៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ