01/09/2016 10:11 GMT+7 Email Print Like 0

សឹង្ហបុរី៖បរិមាណករណីឆ្លងវីរុស Zika កើនឡើងដល់៨២


បុគ្គលិកសុខាភិបាលបាញ់ថ្នាំកំចាត់មូសនៅតំបន់ជាយទីក្រុង Aljunied​ ប្រទេសសឹង្ហបុរី
(រូបថត៖AFP/TTXVN)

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក្រសួងសុខាភិបាល (MOH) និងស្ថាប័នបរិស្ថានជាតិសឹង្ហបុរី (NEA) ប្រកាសថា មានបន្ថែមករណីត្រូវឆ្លង វីរុស Zika ចំនួន ២៦ នាក់នៅក្នុងប្រទេស តាមនោះបង្កើនបរិមាណករណីសរុបដែលត្រូវឆ្លងប្រភេទវីរុសនេះឡើងដល់៨២នាក់ ខណៈដែលការខំប្រឹងប្រែងសំដៅកំចាត់មូសឆ្លងជំងឺនៅបន្តប្រព្រឹត្តទៅ។តាម​ MOH ថា ភាគច្រើនក្នុងចំណោម ២៦ករណីឆ្លងវីរុស Zika  ពោលខាងលើគឺរស់នៅឬធ្វើការនៅជុំវិញតំបន់ជាយទីក្រុង Alijunied ជាកន្លែង ដែលគេរកឃើញអ្នកជំងឺភាគច្រើនមុននោះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ