21/05/2015 11:25 GMT+7 Email Print Like 0

សឹង្ហបុរីអំពាវនាវឲ្យអាស៊ាននិងចិនជំរុញការចុះហត្ថលេខាលើ COC យ៉ាងឆាប់ៗ


សឹង្ហបុរី៖ អាស៊ាននិងចិនជំរុញការចុះហត្ថលេខាលើ COC យ៉ាងឆាប់ៗ (Image: VNA)

ថ្លែង​មតិនៅការតាំង​ពិព​រណ៌​និងសន្និសីទ ស្តីពីការពារ​ជាតិ​សមុទ្រ​អន្តរជាតិ​លើក​ទី​១០ (IMDEX Asia) នៅ​សឹង្ហ​បុរី នា​ថ្ងៃទី​១៩ខែ​ឧសភាឆ្នាំ​២០១៥​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​សឹង្ហបុរី លោក Ng Eng Hen បាន​អំពាវ​នាវ​ឲ្យ​អាស៊ាន​ និង​ចិន​ជំរុញ​ការ​ចុះ ហត្ថលេខាលើ​ក្រម​ប្រតិបត្តិ​តំបន់​នៅ​សមុទ្រ​ខាង​កើត​(COC) យ៉ាង​ឆាប់​ៗ​សំ​ដៅ​បន្ធូ​ស្រាលភា​ព​តាន​តឹង​ នាបច្ចុប្បន្ន​ក្នុង​តំបន់។ តាមរ​ដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សឹង្ហ​បុរី បាន​ឲ្យដឹ​ងថា៖ ការ​ដែល ចិន​និងប្រទេស​ទាក់ទិននានា​ចុះហត្ថលេ​ខាលើ COC នឹង អនុញ្ញាត្ត​ឲ្យភាគី​ទាំងឡាយ​ដោះស្រាយ​ជំលោះ​ នាបច្ចុប្បន្ន​ដោយសន្តិវិធី ដោយឈរ​លើ ការ​កំណត់​និង​ក្របខ័ណ្ឌ​គតិយុត្តិ​របស់​សហគមន៍​អន្តរ​ជាតិ​។​ លោក Ng Eng Hen បានអះ​អាង​ថា៖ ទោះ​បីជា សឹង្ហ​បុរីមិន​គាំទ្រភាគីណា​មួយក្នុង​ជំលោះនៅ​សមុទ្រ​ខាង កើត​ នាបច្ចុប្បន្នក្តី ប៉ុន្តែ​ប្រទេស​នេះព្រួយបារម្ម​ណ៍​ នូវគ្រោះអាសន្ន​ភាពតាន​តឹង​កំ​ពុង ឡើង​ជណ្តើរ​ពីមួយ​ថ្ងៃ​ទៅមួ​យថ្ងៃ​។ លោក Ng Eng Hen បាន​អះអាង​ថា៖ ជំលោះ​ខាង អធិប​តេយ្យភាព​នៅ​សមុទ្រ​ខាង​កើត​មិន​ត្រឹម​តែជះ​ឥទ្ធិពល​ ដល់សឹង្ហបុរី ប៉ុណ្ណោះទេ​ថែម​ទាំង ដល់​សេដ្ឋកិច្ច​សលក​លោក​ទៀតផង។ ដោយហេតុ​នេះ ប្រទេស​ទាំងឡាយ ត្រូវចែក​រំលែកការ​យកចិត្ត​ទុកដាក់​រួម ក្នុង​ការធានាខ្សែផ្លូវពាណិជ្ជកម្ម​លើសមុទ្រ ក្នុងតំបន់​ឲ្យមាន​សុវត្ថភាព។​ ថ្លែងមតិ​នៅទី​នេះ សេនា​ធិការ​រងកង​ទ័ពជើង​ទឹក​អាមេរិក លោក​ស្រី Michelle Howard បាន​សម្តែងការ​ព្រួយបារម្មណ៍​ អំពីការ​សាង​សង់កោះ​របស់​ចិន​លើសមុទ្រខាង​កើត​ នា​ពេល​ថ្មីៗនេះ ព្រម​ទាំង ស្នើ​ឲ្យប៉េ​កាំងពន្យល់​សកម្ម​ភាពនេះឲ្យ​បានច្បាស់​លាស់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ