27/07/2015 10:48 GMT+7 Email Print Like 0

សឹង្ហបុរីស្វាគមន៍ប្រជាពលរដ្ឋវៀតណាមមកទស្សនា


អាកាសយានដ្ឋានអន្តរជាតិ Changi (រូបថត៖dantri.com.vn)

តំណាងស្ថានទូត​វៀតណាម​ប្រចាំនៅសឹង្ហបុរី នាថ្ងៃទី២៤ខែ​កក្កដាឆ្នាំ២០១៥​ បាន​បន្ត​ជួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​ស្ថាប័នគ្រប់​គ្រងច្រកទ្វារ​ព្រំដែន និងអន្តោ​ប្រវេសន៍​សឹង្ហបុរី (ICA) ដើម្បី​បំភ្លឺ​ព័ត៌​មាន​ថា​ប្រជា​ពល​រដ្ឋវៀតណាម ប៉ុន្មាន​នាក់ត្រូវ​បដិសេធ​ចូកមកសឹង្ហបុរី នៅអាកាសយានដ្ឋានអន្តរជាតិ Changi។ តាម លោក​ស្រី​ Nguyen Minh Hang អគ្គ​ទីប្រឹក្សាស្ថានទូត​វៀតណាម ប្រចាំនៅសឹង្ហបុរី ថា ICA បាន​អះអាង​នូវ​គោល​នយោបាយ​របស់​សឹង្ហបុរី​គឺស្វាគមន៍​ប្រជា​ពលរដ្ឋ នៃ​ប្រទេសនា​នា ក្នុងនោះ​មានវៀតណាម​ផង ធ្វើ​ដំណើរ​ទេសចរណ៍​នៅសឹង្ហ​បុរី។ សឹង្ហបុរី​មិនប្រើ​ប្រាស់​វិធានការ​រើសអើង​ណា ចំពោះប្រជាពលរដ្ឋវៀតណាមឡើយ។ICA ក៏​បាន​សង្កត់ធ្ងន់​ថា ការ​ដែលគេ​អញ្ជើញ​នារីវៀតណាម​មួយចំនួន​នាក់ ចូលក្នុងបន្ទប់​ដើម្បី​សាក​សួរ​អំពី​គោល​ដៅ លិខិត​ទាក់ទិន​នានា និងយកស្នាម​ម្រាមដៃមិន​មាន​ន័យថា​គេសង្ស័យ​ ប្រជាពល​រដ្ឋវៀត​ណាម ឬប្រជា​ពលរដ្ឋរូប​នេះ នឹងត្រូវបដិសេធ​ឆ្លង​ដែន​។ សឹង្ហបុរី​នៅតែង​តែធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាពល​រដ្ឋនៃ​ប្រទេស​ជាច្រើន​និង​យក​ស្នាមម្រាម​ដៃ ដើម្បីបម្រើការ​គ្រប់គ្រង​ចេញ​ ចូលដែនក្នុង រយៈពេល​យូរអង្វែង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ