29/05/2016 08:55 GMT+7 Email Print Like 0

សឹង្ហបុរីមានបំណងវិនិយោគកសាងសួនឧទ្យានច្នៃប្រឌិតវៀតណាម-សឹង្ហបុរី


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Nguyen Thanh Phong និងលោក Kelvin Teo នាយកប្រតិបត្តិក្រុមហ៊ុន Sembcorp Development សឹង្ហបុរីជួបពិភាក្សា

នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៦ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Nguyen Thanh Phong និង​លោក​ Kelvin Teo នាយក​ប្រតិបត្តិក្រុម​ហ៊ុន Sembcorp Development សឹង្ហបុរី​មាន​ជំនួប​ពិភាក្សា​ស្តីពី​គំរោង​ការវិនិយោគ​លើ​គម្រោង​សួន​ឧទ្យាន​ ច្នៃប្រឌិតវៀតណាម-សឹង្ហបុរី នៅទីក្រុងហូជីមិញ។ នៅទីនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា ទីក្រុង​ហូជីមិញ​មានការយកចិត្ត ទុកដាក់ពិសេសទៅ​លើវិស័យ ដែលជា​ប្រៀប​ខ្លាំង​របស់ Sembcorp Development ដូចជា​កសាង​ទីក្រុងបៃ​តង់ ស្អាត​អនុវត្តថាម​ពលកកើតឡើងវិញ ថាមពលខ្យល់  ឬថាម​ពល​ព្រះអាទិត្ស។ នេះក៏ជាទិសដៅអភិវឌ្ឍន៍របស់ទីក្រុង​ហូជីមិញ ហើយ​សុំ​ឲ្យ Sembcorp Developmentយក​ចិត្ត​ទុក​ដាក់​វិនិយោគ លើវិស័យនេះ។ រីឯ​ខ្លួន​វិញ លោក Kelvin Teo បានឲ្យដឹង​ថា  គំរោង​ការ​សួន​ឧទ្យាន​ច្នៃប្រឌិត​វៀត​ណាម​-សឹង្ហបុរី ជាសួនឧទ្យានដែលមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មានបរិយា កាស​ស្រាវជ្រា​វ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ។ លោក​រូបនេះបានអះអាងថា បើគំរោង​ការនេះបើកឲ្យដំណើរកា​រនោះ នឹង​បម្រើ​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​របស់​ទីក្រុងហូជី​មិញ ព្រមទាំងទាក់ទាញវិនិយោគិនលើវិស័យបច្ចេកវិទ្យាខ្ពស់ រួម​ចំណែក​សម្រាប់ ការអភិវឌ្ឍន៍​របស់​ទីក្រុង​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ