08/07/2015 10:02 GMT+7 Email Print Like 0

សឹង្ហបុរីពិគ្រោះយោបល់ប្រជាពលរដ្ឋអំពីផែនការមេសហគមន៍អាស៊ាន


សឹង្ហបុរីពិគ្រោះយោបល់ប្រជាពលរដ្ឋអំពីផែនការមេសហគមន៍អាស៊ាន (Image: VNA)

ចាប់ពីថ្ងៃទី ៦ ដល់ទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ប្រជាពលរដ្ឋសឹង្ហបុរីអាចផ្តល់ មតិនិងចែករំលែកទស្សនៈរបស់ខ្លួនស្តីពី “ផែនការមេសហគមន៍អាស៊ានដំណាក់​កាល ២០១៦-២០២៥” ជាមួយក្រសួងការបរទេសក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនិងក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារសឹង្ហបុរី។ សេចក្តីប្រកាសសារព័ត៌មានរបស់​ក្រសួងការបរទេសសឹង្ហបុរីបានលើកច្បាស់ថា៖សហគមន៍អាស៊ាន​ដោយមានគ្រឹះស្ថានស្នូលចំនួន ៣ ដែល​នឹងត្រូវបានបង្កើតឡើងនាចុង ឆ្នាំ២០១៥គឺ ៖ សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ចនិងសហគមន៍ វប្បធម៌-សង្គម។ អាស៊ានបានរៀបចំក្រុមឯកទេសជាន់ខ្ពស់ទទួលបន្ទុកការអភិវឌ្ឍន៍ទស្សនៈវិស័យនៃសហគមន៍អាស៊ានឆ្នាំ ២០១៥ និងផែនការមេមួយដែលគ្រោងនឹងត្រូវបានអនុម័តនៅសន្និសីទជាន់ខ្ពស់លើកទី ២៧ នៅរដ្ឋធានី  Kuala Lumpur របស់ម៉ាឡេស៊ីនាខែវិច្ឆិកាខាងមុខ។ ប្រជាពលរដ្ឋសឹង្ហបុរីអាច​ផ្តល់​មតិរបស់ខ្លួននៅគេហទំព័ររបស់ស្ថាប័នចំនួន ៣ ពោលខាងលើ មុនកាលកំណត់នៅ ម៉ោងទី ១៨ ថ្ងៃទី ២៦ ខែកក្កដា។ នាបច្ចុប្បន្ន សឹង្ហបុរីកំពុងធ្វើជាអធិបតីសម័យប្រជុំលើកទី ៧ នៃក្រុមឯកទេសជាន់ខ្ពស់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ៩ ខែកក្កដា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ