02/03/2016 10:39 GMT+7 Email Print Like 0

សឹង្ហបុរីដាស់តឿនចិនកសាង COC យ៉ាងឆាប់ៗ


សឹង្ហបុរីដាស់តឿនចិនកសាង COC យ៉ាងឆាប់ៗ (Image: VNA)

សឹង្ហបុរីក្នុងឋានៈ​ជាប្រទេសម្របសម្រួលទំនាក់ទំនងអាស៊ាន-​ចិន នឹងប្រមូល​ផ្តុំទៅលើការ​កសាងក្រម​ប្រតិបត្តិ​សំរាប់ភាគីនានា នៅសមុទ្រ​ខាងកើត (COC) សំដៅជួយឧបត្ថម្ភភាគីនានា ដោះស្រាយភាពតានតឹងនិង​ជៀស​វាង ជំលោះ​។ ថ្លែងមតិនៅជំនួបជាមួយរដ្ឋមន្ត្រី​ការបរទេស​ចិន លោក​ Wang Yi នារសៀលថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ២០១៦ នៅប៉េ​កាំង​ក្នុងដំណើរ​ ទស្សនកិច្ចជាផ្លូវការ​នៅចិន រដ្ឋមន្ត្រីការបរទេស​សឹង្ហបុរី លោក Vivian Balakrishnan បាន​ឲ្យ​ដឹង​ថា៖ សឹង្ហ​បុរី កំពុងពិគ្រោះយោបល់ការផ្តើមគំនិតថ្មី សំដៅកាត់បន្ថយគ្រោះ​អាសន្ន​កើត​មាន ឡើង​ជំលោះ​នៅ​សមុទ្រ​ខាង​កើត​។ លោកក៏បានអះអាង​ថា៖ សឹង្ហបុរីគាំទ្រដោះ ស្រាយរាល់ជំលោះនៅសមុទ្រខាង​កើតដោយ​សន្តិ​វិធី​ផ្អែក​ទៅលើមូល​ដ្ឋាន​ច្បាប់ អន្តរ​ជាតិធានា​សេរីភាព​នាវាចរណ៍​ និងអាកាសចរណ៍នៅតំបន់សមុទ្រនេះ​។ ក្នុង​ពេល​នោះ រដ្ឋ​មន្ត្រីការបរ​ទេស​ចិន លោក Wang Yi បានឲ្យ​ដឹង​ថា៖ ប្រទេសនេះត្រៀមខ្លួន​ជាស្រេច​សហប្រ​តិបត្តិ​ការ​ជាមួយ​អាស៊ាន​ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាង​កើត (DOC) ហើយ​ដាស់​តឿន​ការ​ពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត​(COC)៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ