04/04/2015 16:14 GMT+7 Email Print Like 0

សឹង្ហបុរីជាដៃគូជឿទុកចិត្តរបស់វៀតណាមជានិច្ច


 

នាព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០១៥ នៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាសឹង្ហបុរី លោកស្រី Halimah Yacob ដែល​​កំពុងបំពេញ​ទស្សន​កិច្ចជាផ្លូវ​ការនៅ​វៀត​ណាម​ លោក Nguyen Thien Nhan សមាជិក​​ការិយា​ល័​យ​​ន​យោ​​​​បាយ ប្រធាន​​គណៈកម្មា​​ធិការមជ្ឈឹ​មរណសិរ្សមាតុ​ភូមិវៀតណាម​ បានអះអាង​ថា គោលន​យោបាយ​មុន​ក៏​ដូច​​​​​ជា​ក្រោយ​របស់វៀតណាម​​គឺគោរព និងនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ​រួមជាមួយ​សឹង្ហបុរី​បង្កើន​ទំ​នាក់​​​ទំ​នង​សហប្រតិបតិ្តការ រវាងប្រទេសទាំង២លើគ្រប់​វិស័យឲ្យកាន់​តែស៊ីជំរៅ ជាក់ស្ដែងនិងប្រសិទ្ធ​ភាព នាំ​មក​​នូវផលប្រ​យោជន៍​ សំរាប់​ប្រ​ជាជននៃប្រទេស​​ទាំង​២ និង​រួម​ចំណែក​​កសាង​​សហគម​ន៍​អាស៊ាន​។​ សឹង្ហ​​បុរី​ជា​​​ដៃ​គូជឿទុក​​ចិត្ត​របស់​វៀត​ណាម ជានិច្ចក្នុងកិច្ច​សហប្រតិ​បតិ្តការអភិវ​ឌ្ឍន៍សេដ្ឋ​កិច្ច ជួយឧបត្ថម្ភប​ច្ចេកទេស បណ្ដុះ​​បណ្ដាលអ​ភិវឌ្ឍន៍ប្រភពធន​ធានមនុស្ស និងទាក់​ទាញប្រភពទុនវិនិយោគពី​បរទេស។​ ចំពោះ​ការ​ទទួល​​មរណភាព​របស់​អតីត​ នាយក​រដ្ឋមន្រ្តី លោក Lee Kuan Yew អ្នកបង្កើត​ប្រទេស​និងជាប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​​​​របស់សឹង្ហបុរី លោក Nguyen Thien Nhan បានបញ្ជូនពាក្យសម្ដីរំលែកទុក្ខជាថ្មីម្ដង​ទៀត​ដល់​លោក​ស្រី​ប្រ​ធាន​​រដ្ឋសភា រដ្ឋសភា​និង ប្រជាជនសឹង្ហបុរី។ ក៏នាព្រឹកថ្ងៃដដែល អនុប្រធាន រដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​ទទួលជួបសន្ទនាជាមួយប្រធានរដសភាសឹង្ហបុរី លោកស្រី Halima Yacob ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ