06/09/2015 13:53 GMT+7 Email Print Like 0

សិស្សានុសិស្សជាង២២លាននាក់លើទូទាំងប្រទេសចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ សាលាទាំងអស់នៅវៀតណាមបាន បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី​២០១៥-២០១៦ ដែលធ្វើឡើងក្នុងពេលដំណាលគ្នា។ នេះជាឆ្នាំដំបូងដែលផ្នែកអប់រំនិងបណ្តុះបណ្តាលអនុវត្តពិធីបើកឆ្នាំសិក្សាថ្មីក្នុងរយៈពេលតែមួយលើទូទាំងប្រទេសចំថ្ងៃទី៥កញ្ញា ជា “វិវាប្រជាពលរដ្ឋទាំងមូល
នាំកុមារ ទៅសាលា”។

ប្អុនសិស្សានុសិស្សក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី

នៅខេត្ត Kien Giang លោក Le Hong Anh សមាជីកការិយាល័យនយោបាយអចិន្ត្រៃយ៍លេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Nguyen Trung Truc ។ ថ្លែងមតិក្នុងពិធី លោក Le Hong Anh បានលើកច្បាស់ថា៖

“ខ្ញុំស្នើឲ្យបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ក្រសួងផ្នែកនានាមហាជនមជ្ឈឹមដល់តំបន់ អង្គការនិងបុគ្គល់ក្នុងនិងក្រៅខេត្តបន្តការយកចិត្តទុកដាក់និងមានការជួយឧបត្ថម្ភជាក់ស្តែងថែមទៀតចំពោះផ្នែកអប់រំនិងបណ្តុះ​បណ្តាលខេត្ត Kien Giang រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យនេះនៅក្នុងតំបន់”។

ក្នុងពេលជាមួយគ្នានោះ អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យជំនាញ Ha Noi Amsterdam ខ័ណ្ឌ Cau Giay សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ​Pham Quang Nghi បានសំណូមពរថា៖

“សាលាគប្បីមានការផ្លាស់ប្តូរ ច្នៃប្រឌិតច្រើនថែមទៀត។ រួមជាមួយគ្នានោះ ត្រូវលើកកំពស់គុណភាពក្នុងការបង្ហាត់បង្រៀន និងហាត់ពុតលុតដំផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ