21/03/2016 10:12 GMT+7 Email Print Like 0

សិល្បៈករអន្តរជាតិចំនួន២០ក្រុមចូលរួម Festival Hue ២០១៦


កម្មវិធីសំដែងសិល្បៈមួយក្នុង Festival Hue ២០១៤ (រូបថត៖Minh Đức/TTXVN)

លោក Nguyen Dung អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Thua​ Thien – Hue និងជាប្រធានគណៈ​ ចាត់​តាំង Festival Hue ២០១៦បានឲ្យ ដឹងថាគិត​រហូត​ដល់ពេលនេះ មានក្រុមសិល្បៈករ​ចំនួន​៤២ក្រុម​នៅក្នុ​ង​និង​ក្រៅប្រទេស​ចូល​រួម Festival Hue ឆ្នាំនេះ ក្នុងនោះមានសិល្បៈករអន្តរជាតិ​ ចំនួន ២០ក្រុមមកពី១៥​ប្រទេស។ ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​ទី​២៩ ខែ​មេសា ដល់ថ្ងៃ​ទី៤ ខែ​ឧសភា Festival Hue ២០១៦​ មាន​ប្រធានបទ “កេរ្តិ៍ដំណែលវប្បធម៌​ជាមួយ ការ​ធ្វើ​សមាហរណកម្ម និងអភិវឌ្ឍន៍”។ នេះជា Festival លើកទី៩ដែលត្រូវបាន រៀបចំឡើង​ដោយទ្រង់ទ្រាយជាតិ និងអន្តរ​ជាតិ​ដែល​មានការចូលរួម របស់ក្រុម​សិល្បៈករឆ្នើមជាច្រើន ហើយគ្រោងនឹងនាំ​មកនូវ​ពិធីបុណ្យ​មួយ​ មានលក្ខណៈ សហគ​មន៍ ថ្មីថ្មោង និងគួរឲ្យចាប់អារម្មណ៍។​ក្រៅពីកម្ម​វិធីសំដែង​សិល្បៈ​ពោរ​ពេញ​ទៅដោយ​លក្ខណៈ​វិសេស​វិសាល​នៃ​ខឿន​វប្បធម៌​ខុសគ្នា លើពិភពលោកនោះ រាល់តំលៃកេរ្តិ៍ដំណែលវប្បធម៌សិល្បៈវៀតណាម ជាពិសេសគឺវប្បធម៌ Hue នឹង​ត្រូវបានបង្ហាញ​ក្នុង Festival Hue ២០១៦តាម​រយៈកម្មវិធីរាត្រីបរមរាជវាំង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ