13/03/2016 11:18 GMT+7 Email Print Like 0

សិល្ខាសាលានៅបារាំងស្តីពីមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១២


ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលាអន្តរជាតិ ស្តីពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ បានរៀបចំ​នៅក្រុង​បារីស​ប្រទេស​បារាំង នាថ្ងៃទី១១ ខែ​មិនា ឆ្នាំ២០១៦។ ចូលរួម​នៅសិក្ខា​សាលា នេះមានតំណាងជាង១៥០​នាក់ មកពី​គណៈ​បក្ស​នយោបាយ​ធំៗ អង្គការ នយោបាយ​សង្គម មជ្ឈដ្ឋានទស្សនវិទូបុគ្គលជាជន​បារាំង និងអឺរ៉ុប​ដែល​យក​ចិត្ត ទុក​ដាក់​ ចំពោះ​វៀតណាមក៏ដូចជាសហគមន៍ជនវៀតណាមប្រចាំនៅបារាំង។ គណៈប្រតិភូវៀត ណាម ដឹក​នាំ​ដោយ​លោក Pham Xuan Son អនុប្រធានគណៈគម្មាធិការ កិច្ច​ការ​បរទេស មជ្ឈឹម​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលានេះ​។ ថ្លែង​មតិ បើកសិក្ខាសាលា លោក Michel Maso នាយ​ក​មូលនីធិ Gabriel Peri បាន​ឲ្យដឹង​ថា បន្ទាប់​ពីមហា​សន្និបាត​បក្សលើក​ទី១២ មក​មានកត្តាសកម្មជាច្រើនបានលេច ឡើង​នៅវៀត​ណាម​។ ក្នុង​បរិបទ​នោះ សិក្ខាសាលានេះ​ជាព្រឹត្តិការ រូមចំណែក​ជម្រុញទំនាក់ទំនង រវាងបារាំងជាមួយវៀត​ណាម រួមទាំង​ជួយ​ឲ្យមជ្ឈដ្ឋាន​ទស្សនវិទូ និងជនបារាំងមានព័ត៌មានជាផ្លូវការបន្ថែម​ អំពីវៀត​ណាម។

​នៅក្នុងសិក្ខាសាលានេះ ទស្សនវិទូបារាំងបានស្ងើចសរសើរនូវសមិទ្ធិ សេដ្ឋកិច្ច​សង្គម​លេច​ធ្លោនៅ​វៀត​ណាម​នា​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ។ តំណាងជាច្រើន​ក៏បាន វាយ​តម្លៃអំពី​ស្ថាន​ភាព​ស្មុគ្រ​ស្មាញ​ក្នុង​តំបន់​និង​លើពិភព​លោក ដែល​ក្នុង​នោះ មាន​បញ្ហាសមុទ្រខាងកើត ព្រមទាំងយល់​ព្រមនូវការផ្តួចផ្តើមគំនិ​ត របស់វៀតណាម​ដោះស្រា​យ​ជំលោះដោយសន្តិវិធី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ