26/04/2017 10:39 GMT+7 Email Print Like 0

សិប្បករចំនួន ៣០០ នាក់ ចូលរួម Festival មុខរបរប្រពៃណីឆ្នាំ ២០១៧ នៅទីក្រុង Hue


 
សិប្បករចំនួន ៣០០ នាក់ ចូលរួម Festival មុខរបរប្រពៃណីឆ្នាំ ២០១៧ នៅទីក្រុង Hue (VNA)

សិប្បករជាង ៣០០ នាក់មកពីភូមិរបរប្រពៃណីចំនួន ៦០ បានចូលរួម Festival មុខរបរប្រពៃណី ទីក្រុង Hue ២០១៧ ដែល​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី​ ២ ឧសភា។ Festival មុខរបរប្រពៃណីទីក្រុង Hue ឆ្នាំ ២០១៧ មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ ពិធីធ្វើសក្ការបូជា អ្នកបង្កើតមុខរបរ ការលើក​តម្កើង​សិប្បករ​ ការសម្តែងមូដអាវផាយ។ លោក Nguyễn Đăng Thạnh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Huế ប្រធាន​គណៈចាត់តាំង Festival មុខរបរប្រពៃណីទីក្រុង Huế​ បានឲ្យដឹងថា៖

«បើប្រៀប​នឹងប្រចាំឆ្នាំ បណ្ដាសិប្បករបាមមកចូលរួម Festival​ លើកនេះ យ៉ាងជាច្រើនកុះករ។ សិប្បករចំនួន ៣២០ នាក់​មកពីមូលដ្ឋានមុខរបរនិងភូមិរបរក្នុងទូទាំងប្រទេស ចំនួន ៦០ បានចូលរួម។ ក្រៅពីនោះ​​ទីក្រុងមួយ​ចំនួនចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Huế ក៏បញ្ជូនសិកប្បករទៅចូលរួម ផងដែរ ដូចជា ទីក្រុង Saijo ទីក្រុង Takayam ទីក្រុង Shizuoka របស់ជប៉ុន ខ័ណ្ឌ Dongnae របស់កូរ៉េខាងត្បូង៕»

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ