04/01/2016 08:15 GMT+7 Email Print Like 0

សិប្បកម្មនៅភូមិថៀតអ៊ូង

មុខរបរសិប្បកម្មចម្លាក់ប្រពៃណីនៅភូមិ​ថៀតអ៊ូង នៅឃុំវឹនហា ស្រុកដុងអាញ ក្រុងហាណូយ ល្បី​ឈ្មោះ​ក្នុង​និង​ក្រៅ​ប្រទេស ដោយ​សារ​ផលិត​​ផល​​មាន​កម្រិត​​ស្វិត និង​ប្រណិតក្នុង​​រាល់ដំណាក់​កាល​ច្នៃប្រឌិត​។

តាមលោកតាដៅកុងឡឹន ជាប្រធានភូមិថៀតអ៊ូង កាលពីមុនមុខរបរចម្បង​របស់អ្នកស្រុកនៅទីនេះ គឺធ្វើស្រែចំ​ការ រីឯ​របរសិប្បកម្ម​ចម្លាក់​គ្រាន់​តែជាមុខរបរធ្វើ​បន្ថែមតែ​បុណ្ណោះ។ ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ យល់​ឃើញ​ថា​តម្រូវ​ការ​ធំ​នៃអ្នក​ប្រើប្រាស់​ ពីផលិតផលសិប្បកម្ម ទើបអ្នកស្រុកនៅទីនេះ បានជម្រុញ​ការវិនិយោគ​ផលិត។ ដោយ​ភាព​ប៉ិន​ប្រសប់​នៃជាង​នៅភូមិថៀតអ៊ូង កែច្នៃបានផលិតផលច្រើនសម្បូ​របែប ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​អតិថិជន​។


សិប្បកម្មចម្លាក់ឈើនៅភូមិថៀតអ៊ូង ជាមុខរបរដែលមានប្រពៃណីតាំងពីយូរយាមកហើយ។

គ្រួសារមួយចំនួនធំនៅក្នុងភូមិថៀតអ៊ូង សុទ្ធតែផ្សារភ្ជាប់និងមុខរបរចម្លាក់ឈើ។

បណ្តាកំណាត់ឈើឆ្លងកាត់បាតដៃនៃអ្នកភូមិរបរថៀតអ៊ូង បានក្លាយជាផលិតផលសិប្បកម្មមានតម្លៃដ៍វិចិត្រ។

ពីបាតដៃទាំងគូដ៏ប៉ិនប្រសប់របស់ខ្លួន អ្នកស្រុកភូមិថៀតអ៊ូង បង្កើតបានស្នាមគំនូសរស់រវើកនៅលើផលិតផលសិប្បកម្មឈើ។

ផលិតផលចម្លាក់ឈើរស់រវើក កំពុងសន្សឹមៗរំលេចរូបរាង ដោយបាតដៃទាំងគូដ៏ប៉ិនប្រសប់របស់អ្នកភូមិថៀតអ៊ូង។

កៅអីឈើមានឆ្លាក់ក្បាច់រចនា បាននាំមកឱកាសការងារជូនពលករនៅភូមិថៀតអ៊ូង ក៏ដូចជាតំបន់ដែលនៅជិតខាង។
 

តាមស្ថិតិរបស់គណកម្មការប្រជាជន ឃុំវឹន​ហា មក​ដល់​សព្វ​ថ្ងៃភូមិ​ថៀត​អ៊ូង​មាន​គ្រួ​សារ​ចំនួន​៩៥% ប្រកប​មុខ​របរ​សិប្បកម្ម​ចម្លាក់ ដោះ​ស្រាយ​បាន​ការ​ងារ​ជូន​ពលករ​ចំនួន​៥០០-៦០០នាក់នៅក្នុងភូមិ  ប្រាក់​ចំណូល​នៃ​គ្រួសារ​នីមួយៗជា​មធ្យមពី​២០០-៣០០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។

ដើម្បីផលិតបានជាផលិតផលឈើចម្លាក់ ដំណាក់​កាល​​ដំបូង​គឺកែ​​ច្នៃ​ដុំ​ឈើ​។ ជាង​ឈើ​ត្រូវជ្រើស​រើស​​បាន​ប្រភេទ​​ឈើ​​ហឿង ដើម្បី​ធានា​ផលិត​ផល​មាន​ភាព​យូរ​អង្វែង  រឹងមាំ ការបែកបាក់ និងកោងតិច​តួច សាច់​ឈើត្រូ​វ​ស្វិត និងមិនត្រូវសត្វខ្មូត​ស៊ីនូវ​ពេល​ក្រោយ។ កាត់​ច្រៀក​ឈើជា​ដំណាក់​កាល​សំខាន់​ណាស់ ទាមទារ​ជាង​ពូកែ មានបទពិសោធ​ន៍​ច្រើន ដើម្បី​អនុវត្ត។ បណ្តាបន្ទះឈើ ក្រោយពីបានកាត់​ច្រៀក​រួច ហើយ​បាន​ប្រគល់​ជាង​ដាប់ ជាងខួង ជាងដាំ បង្កើត​ជារូប​សំណាក​មាន​តុបតែង​ក្បូរ​ក្បាច់​រចនា ដោយ មានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ហ្មត់ចត់ ទៅលើ​ស្នាម​លម្អិត​នីមួយៗ​ដោយម៉ាស៊ីន CMC (ម៉ាស៊ីន​បង្កើត​ក្បាច់​រចនា​លើ​ឈើ​)​។

តាមសិប្បករ ដាវធីហុងថឹម ជាអ្នកប្រកបមុខរបរនេះជាង២០ឆ្នាំ ឲ្យដឹងថា៖ លក្ខណៈពិសេស របស់​ផលិត​ផល​សិប្បកម្ម​ភូមិថៀត​អ៊ូង នោះគឺដោយសារផលិតផល​និមួយៗ អ្នកធ្វើសុទ្ធ​តែមើល​សំខាន់​ដល់ការ​បង្កើត​ព្រលឹង​ឲ្យ​ផលិត​ផល។ ស្នាម​គំនូស​លម្អិត​ទាំង​អស់​ត្រូវបាន​​រំលេច​ឡើង​ព្រម​គ្នា សម្រប​គ្នា ទន់​ភ្លន់​​និ​ង​​រស់រ​វើក។

ផលិតផលសិប្បកម្មល្បីឈ្មោះ របស់ភូមិថៀតអ៊ូង ដូចជារូបសំណាកតាលាភ តាបុណ្យ តាអាយុ គំនូររដូវទាំង​បួន រូបសំ​ណាកសត្វ​ដូច​ជា ជ្រូក នាគ ។ល។ បានអតិថិជនក្នុងនិងក្រៅប្រទេស យក​ចិត្ត​ទុក​ដាក់​និង​ទិញ​មួយ​ចំនួន​ធំ​។ មក​ដល់សព្វថ្ងៃ ផលិតផលសិប្បកម្មចម្លាក់ បានប្រើប្រាស់ និងពេញនិយម នៅបណ្តាខេត្តក្រុង​ក្នុងប្រទេស ហើយ​បាន​នាំចេញទៅកាន់​ប្រទេសមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង៕


ផលិតផលសិប្បកម្មឈើចម្លាក់មួយចំនួនរបស់អ្នកភូមិថៀតអ៊ូង៖ 











 

អត្ថបទ៖ ង៉ឹនហា   រូបថត៖ វៀតកឿង


បណ្តាអត្ថបទបានផ្សាយ