04/08/2018 07:23 GMT+7 Email Print Like 0

សិង្ហបុរីអំពាវនាវឱ្យពង្រឹងស្ថាបត្យកម្មតំបន់បើកចំហដោយយកអាស៊ានជាមជ្ឈមណ្ឌល

ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM-51) ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី​នោះ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបន្តពង្រឹងស្ថាបត្យកម្មតំ​បន់​បើក​ចំ​ហ​ដោយ ឮយកអាស៊ានធ្វើជាមជ្ឈមណ្ឌល។

 នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong អញ្ជើញថ្លែងមតិក្នុងពិធីប្រារព្ធសន្និសីទ AMM-51

អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំ AMM-51 នេះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានគូសបញ្ជាក់ថា ស្ថាប័ត្យកម្មពោលខាងលើបានរួមចំណែកធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោកបានអះអាងថា ប្រការសំខាន់គឺអាស៊ានគប្បីគាំទ្រប្រព័ន្ធពហុភាគីនិងសហការជាមួយដៃគូរួមគំនិត ដើម្បីបង្កើនបណ្តាញសហប្រតិបត្តិការ។

ក្នុងថ្ងៃដដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានឯកភាព អនុម័តលើការបើកទូលាយ សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដើម្បីឲ្យអ៊ីរ៉ង់និងអាហ្សង់ទីនចូលរួមជាសមាជិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ