16/05/2015 10:26 GMT+7 Email Print Like 0

សិក្សារៀនសូត្រនិងធ្វើពលកម្មតាមគំរូសីលធម៌លោកប្រធានហូជីមិញក្នុងការងារចលនា​ប្រជាជន

នាព្រឹក​ថ្ងៃទី​១៥ខែ​ឧសភាឆ្នាំ២០១៥​ នៅ​រដ្ឋធានី​ហាណូយ គណៈ​កម្មាធិកា​រមជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ និងគណៈ​កម្មាធិការ​រណសិរ្ស​មាតុភូមិ​ទីក្រុងហា​ណូយ​ បានរៀបចំ​សិក្ខាសាលា​ដោយ​ប្រធាន​បទ “ការ​សិក្សា​រៀន​សូត្រ និងធ្វើ​ពលកម្ម​តាម​សតិអារម្មណ៍​ហូជីមិញ ក្នុងការងារ​ចលនា​ប្រជាជន​”។ នៅទីនេះ តំណាង​ទាំង​ឡាយ​បាន​អះអាង​ថា មាន​របៀបធ្វើ​ជាច្រើន​ក្នុងការ​ងារចលនា​ប្រជា​ជន ប៉ុន្តែ​មាន​តែ​របៀប​ធ្វើ “​ចលនា​ប្រជា​ជន​យ៉ាង​ប៉ិន​​ប្រសប់” ដែល​លោកប្រ​ធាន ហូជី​មិញ​បាន​បង្រៀន​ទើប​នឹង​ ទទួល​បាន​កំរិត​វិទ្យា​សាស្ត្រ​និង​សិល្បៈ។ សាស្ត្រាចារ្យ​រង បណ្ឌិត Tran Hau សមា​ជិក​ក្រុមប្រឹក្សាពិគ្រោះយោបល់ អំពីវិទ្យាសាស្ត្រ-អប់​រំនៃ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​បាន​ថ្លែង​ថា៖


(រូបថត៖VOV)

“ត្រូវ​ផ្លាស់ប្ដូរ​ថ្មីនូវ​វិធីសាស្ត្រដឹក​នាំ ក្នុងនោះ​ផ្ដោតសំខាន់​ទៅលើប្រការ​ចំនួន​២ដែល​ លោកប្រ​ធានហូជីមិញ​បាន​លើក​ឡើង​។ ទី១គឺ​ត្រូវចេះ​កួប​ផ្សំគោលន​យោបាយ រួម​ជាមួយស្ថានភាព​ជាក់​ស្ដែង នៅទីកន្លែង​និមួយៗ ពេល​វេលា​និមួយៗ។ ទី២គឺត្រូវ​ចេះ​កួបផ្សំថ្នាក់​ដឹកនាំជា​មួយ​មហាជន។ ថ្នាក់ដឹក​នាំត្រូវ​ផ្ទៀង​ស្ដាប់​មតិ​របស់ មហា​​ជន​មតិ​បញ្ច្រាស់​គ្នា។ ធ្វើបាន​ដូច្នេះដែរ ការងារ​ចលនាប្រជា​ជនទើប​ឈាន ដល់​កំរិត​សិល្បៈ​ដូច​លោក​ប្រ​ធាន​ហូជីមិញ​បាន​ទូន្មាន​ថា៖ ចលនាប្រ​ជាជន​គឺចលនា​កម្លាំង​ ទាំង​អស់របស់​ជូនគ្រប់​រូប មិន​ទុក​ឲ្យអ្នក​ណា​ត្រូវ​នៅទំនេរ​ឡើយ”៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ