28/03/2015 14:37 GMT+7 Email Print Like 0

សិក្ខាសា​លាវិទ្យាសាស្ត្រ​អ​ន្តរជាតិ​ “​កិច្ចសហ​ប្រ​តិបត្តិកា​​ររ​វាងវៀ​ត​ណា​ម​និង​​ចិន​ក្នុង​ដំណាក់​កាលថ្មី”


សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិនក្នុងដំណាក់កាលថ្មី” (Image: VNA)

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនង​ការទូតវៀតណាម-ចិន​(១៩៥០-២០១៥)​​ នាថ្ងៃទី២៧ខែមិនា​ឆ្នាំ២០១៥ សិក្ខាសាលាវិទ្យាសាស្ត្រ​អន្តរជាតិ “កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​វៀត​ណាម និងចិនក្នុង​ដំណាក់​កាល​ថ្មី” ត្រូវ​បាន​រៀបចំឡើងនៅ​ទីក្រុងហាណូយ។ អ្នក​ប្រាជ្ញ​គ្រប់​រូប​នៃប្រ​ទេស​ទាំង​២​បានផ្លាស់​ប្តូរអំ​ពី កិច្ច​សហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម​វិនិយោគ ការ​ពង្រឹង​និង​ពង្រីក​ទំនុក​ទុក​ចិត្ត​អធិបតេយ្យភាព ហើយវាយតំលៃអំពីកិច្ច​សហប្រតិបត្តិការ នៅឈូងសមុទ្រ Bac Bo ក្នុងការ​បើក​ទូលាយ​ទំនាក់​ទំនង​វៀតណាម-​ចិន​ជាដើម។ ថ្លែង​មតិនៅទីនេះ​ លោក​ស្រី​ Xi Hui អគ្គ​ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​​នៅ​វៀត​ណាមបានឲ្យដឹងថា៖ បក្សនិង​រដ្ឋាភិបាល​ចិន​ជានិច្ច​កាល​គោរព​ចំណង​មិត្តភាព​ជាប្រពៃណី​រវាង​ចិន​និង​វៀតណាម។​ ដោយមានការ​ខំប្រឹងប្រែងរួមនៃភាគី​ទាំង ២ ទំនាក់ទំនងទ្វេភាគី កំពុងអភិវឌ្ឍន៍​តាម​និន្នការ​ផូរ​ផង​។ នាបច្ចុប្បន្ន បណ្ដាក្រសួង​ផ្នែកទាក់ទិននានានៃប្រទេស​ទាំង​២ កំពុង​រៀប​ចំផែនការ​និងអនុវត្ត​ការ​ងារ​សំខាន់​​ក្នុងឆ្នាំ ដើម្បីពង្រឹងនិងពង្រីក​ទំនាក់​ទំនង​ល្អប្រសើរក្នុងដំណាក់​កាលថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ