29/12/2018 08:23 GMT+7 Email Print Like 0

សិក្ខាសាលាអនឡាញស្ដីពី "ពលករ និងការងារក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.0"


 សហគ្រាសទីក្រុងហូជីមិញជ្រើសរើសបុគ្គលិក (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

 នាព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ គេហទំព័រអេឡិចត្រូឡិចរបស់រដ្ឋាភិបាល បានរៀចំ​កិច្ច​សន្ទនា​អនឡាញ​ដោយប្រធានបទ "ពលករ និងការងារក្នុងបរិបទនៃបដិវត្ត​ន៍ឧស្សាហកម្ម​ ៤.0" ។
 
អញ្ជើញថ្លែង​នៅទីនេះ លោក Le Quang Trung អនុប្រធាននាយកដ្ឋានទទួលបន្ទុកការងារ នៃ ក្រសួងការងារ​យុទ្ធជន​ពិការ​និងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖ រួម​ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចនោះ ទីផ្សា​រការងារ​វៀត​ណាម​ បន្តមានការអភិវឌ្ឍតាមទិសទំនើបភាវូបនី​យកម្មនិងទិសដៅទីផ្សារ  ក្របខ័ណ្ឌច្បាប់ រ​បៀបរបប គោល​នយោបាយ​ទីផ្សារការងារត្រូវបានធ្វើឱ្យប្រសើរឡើងជាបណ្ដើរបណ្ដើរ​។

លោក​ Le Quang Trung បានលើកច្បាស់ថា ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បាន​បន្ត​អនុវត្តន៍​រាល់វិធានការយ៉ាងព្រមៗគ្នាដូចជា៖ ប​ន្តសុក្រឹតរបៀបរបប គោលនយោបាយយោបាយអំពី​ការងារ ប្រាក់​បៀវត្តន៍​ ការធានារ៉ាប់រងស​ង្គម ពង្រីកសុពលភាព​នៃការ​គ្រប​ដណ្តប់​លើគោល​នយោបាយ​ធានារ៉ាប់​រង​សង្គម ការ​ធានារ៉ាប់រងសម្រាប់អ្នកគ្មានការងារ​ធ្វើ សុវត្ថិភាព ការ​ងារផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ