29/08/2018 12:11 GMT+7 Email Print Like 0

សិក្ខាសាលាមហាសមុទ្រឥណ្ឌាលើកទី៣បានប្រារព្ធនៅទីក្រុងហាណូយ


 ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ VOV)

 សិក្ខា​សាលាមហាសមុទ្រឥណ្ដាលើកទី ៣ បានប្រារព្ធនាយប់ថ្ងៃទី២៧ខែសីហា នៅទីក្រុងហាណូយ។ សិក្ខា​សាលា​នេះមាន​ការចូល​រួមពីតំណាងជាង២៥០នាក់ មកពី៤៣​ប្រទេស ក្នុងនោះមានវត្តមានឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក Pham Binh Minh នា​យករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe រដ្ឋមន្ត្រី​ការ​បរទេសឥណ្ឌា Sushma Swaraj និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan ។
 
អញ្ជើញ​ថ្លែង​មតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់​ធ្ងន់លើការកើនឡើងនៃការជួបប្រាស្រ័យសេដ្ឋកិច្ចនយោ បាយនិងវប្បធម៌ ដែលកំពុង​ជា​កំលាំង​ចលករ​​របស់​ជម្រុញសតវត្សរបស់អាស៊ីឲ្យក្លាយទៅជាសតវត្សមហាសមុទ្រឥណ្ឌា-អាស៊ី-មហាសមុទ្រប៉ាស៊ីហ្វិក។ យោង​​តាម​លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ទោះបីជាយ៉ាងណាក៏ដោយក៏មិនអាចប្រ កែក បានថាតំបន់​នេះ​​កំពុង​ប្រឈមនឹងបញ្ហាសាកល្បងជាច្រើន។  លោក Pham Binh Minh បានសង្កត់ធ្ងន់ថា វៀត​ណាម​រក្សា​បាន​គោលន​យោបាយឯករាជ្យ ម្ចាស់ការពឹងផ្អែកលើខ្លួនឯ​ង ពហុភាគី​និង​ការធ្វើពិពិធកម្ម​ទំនាក់ទំនង​កិច្ចកា​រ​បរទេស។​

ក្រោម​ប្រធានបទ “កសាងរចនាសម្ព័ន្ធតំបន់” សិក្ខាសាលានេះបានផ្តោតលើបញ្ហាសន្ដិសុខ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុងតំបន់​មហាសមុទ្រឥណ្ឌានិងតំបន់ជុំវិញក្នុងតំបន់មហាសមុទ្រឥណ្ឌា - មហាសមុទ្រប៉ាស៊ីហ្វិក អំពីរចនា​សម្ព័ន្ធក្នុងតំបន់កំពុងបានបង្កើតជារូបរាង​ ជម្រុញ​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​ពាក់​ព័ន្ធ​ក្នុង​ការកសាង​ទំនុកចិត្ត គោរពតាមបទដ្ឋាននិងច្បាប់អន្តរជាតិការ​ ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះ​ និង​ការដោះស្រាយ​រាល់បញ្ហា​ប្រឈមសន្តិសុខ​ក្រៅប្រពៃណី​លើសមុទ្រ។
 
ត្រូវ​បានប្រារព្ធក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៧និងទី២៨សីហា  សិក្ខាសាលាមហាសមុទ្រឥណ្ឌាលើកទី ៣ ដោយ​មូល​និធិ​ឥណ្ឌា រួមសហការជាមួយវិទ្យាស្ថានការទូតវៀតណាម សាលាស្រាវជ្រាវអន្តរជាតិ S. Rajaratnam វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អន្តរជាតិនិងយុទ្ធសាស្រ្តបង់ក្លាដេសរៀបចំ​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ