22/08/2018 10:33 GMT+7 Email Print Like 0

សិក្ខាសាលាអាស៊ាន 4.0៖ ស្មារតីនៃសហគ្រាសនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម


 អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងកាបរទេសវៀតណាម លោក Bui Thanh Son

 នាព្រឹកថ្ងៃទី ២១ សីហានៅទីក្រុងហាណូយបានប្រព្រឹត្តិទៅ សិក្ខាសាលាអាស៊ាន 4.0 អំពីស្មារតី​នៃ​សហគ្រាស​ក្នុង​យុគ​សម័យ​បដិវត្តន៍ឧស្សាហកម្ម​។

បណ្ដា​ខ្លឹមសារនៃសិក្ខាសាលានេះគឺជាសកម្មភាពឆ្ពោះទៅ វេទិកាសេដ្ឋកិច្ចអាស៊ានឆ្នាំ 2018 ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅនៅទីក្រុងហា​ណូយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ​១៣ កញ្ញា ឆ្នាំ២០១៨។​ អញ្ជើញ​ចូល​រួម​សិក្ខា​សាលា​នេះមាន​វត្តមាន​ថ្នាក់ដឹកនាំក្រសួងការបរទេស ឯក​អគ្គរដ្ឋទូត តំណាងបណ្ដាស្ថានទូតប្រចាំនៅវៀត​ណាម តំណាង​អង្គកា​រអន្តរជាតិ និងសហគមន៍អន្តរ​ជាតិយ៉ាងច្រើនកុះក​រ។

នៅក្នុង​សិក្ខាសាលានេះ អង្គប្រជុំបានចាត់ទុកថា អាស៊ានមានឱកាសជាច្រើន នៅក្នុងបដិវត្តឧស្សាហកម្ម 4.0 ។ អាស៊ាន​​គឺជាខឿនសេដ្ឋកិច្ចធំទី ៦ នៅលើពិភពលោក ដែលមានមនុស្សចំនួន ២៦០ លាន​នាក់​ប្រើអ៊ិន​ធឺណិត​ជាប្រ​ចាំ។ ខឿនសេដ្ឋកិច្ចអ៊ិនធឺណិតរបស់អាស៊ីអាគ្នេយ៍ត្រូវបានព្យាក​រណ៍ថានឹងទទួលបាន 20​0 ពាន់​លាន​​ដុល្លារអាមេរិក​ នាឆ្នាំ 2025 ស្មើនឹង 6 ភាគរយនៃGDP ​តំបន់។ នេះគឺជាគ្រឹសស្ថានអំណោយផល ហើយជា​ទីផ្សា​រ​ធំធេងដើម្បីផ្លាស់ប្ដូរថ្មីការវិនិយោគរូបស​ណ្ឋានធ្វើអាជីវកម្មថ្មីយ៉ាងឆាប់​រហ័សនៅតំបន់ អា​ស៊ីអាគ្នេយ៍​ក៏ដូច​​ជានៅវៀតណាម។

អង្គ​ប្រជុំក៏ចាត់ទុកថា វៀតណាមមានឧតត្តមភាពជាច្រើនក្នុង បដិវត្តន៍ឧស្សាហកម្ម 4.0 ដោយ​មាន​ចំនួន​ប្រជា​ជន​ប្រើអ៊ិនធឺណេត 55%។ វៀតណាមក៏កំពុងខិតខំប្រឹងប្រែង ដល់ឆ្នាំ២០២០ នឹងជាប់ក្នុង top  ប្រទេស​ទាំង​10​នៅលើពិភពលោកអំពីការផ្គត់ផ្គង់សេវាកម្ម software និងខ្លឹមសារឌីជីថល។​ អនុរដ្ឋ​មន្ត្រី​អចិន្ត្រៃយ៍​ក្រសួង​​កាបរទេស​វៀតណាម លោកBui Th​anh Son បានសង្កត់ធ្ងន់​ថា៖
 
“វៀតណាម​កំពុងខិតខំប្រឹងប្រែងឆ្ពោះទៅកំណើនដោយចីរភាព ដោយ​ឈរ​លើ​មូលដ្ឋាន​លើក​កម្ពស់​គុណ​ភាព​កំណើន​ និ​ងឆ្លៀតយកឱកាសនៃ បដិវត្តន៍ឧស្សាកម្ម​ 4.0 ដើម្បីបង្កើនផលិតភាពពល​កម្ម និង​ការប្រកួត​ប្រជែង​ក្នុង​ខ្សែ សង្វាក់តម្លៃសកល។។​វៀតណាមកំពុងប្តេជ្ញាចិត្តកសាងរ​ដ្ឋាភិបាលស្ថាបនា ដើ​ម្បីជំរុញ​ការ​ធ្វើ​កំណែ​ទម្រង់​របៀបរបប បង្កើតបរិយាកាសអំណោ​យផលសម្រាប់សហគ្រាស ប្រ​ជាជន ជាពិសេស​គឺជំនាន់​វ័យក្មេង​ ពង្រីក​ស្មារតីចាប់អាជីព និងលទ្ធភាពច្នៃប្រឌិ​តថ្មីផងដែរ​”៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ