21/08/2018 10:50 GMT+7 Email Print Like 0

សិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោកប៉ាស៊ីហ្វិកលើកទី៤២បានប្រារព្ធជាផ្លូវការ


 ឧត្តមសេនីយ៍ឯកលោក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជន​វៀតណាម​និងជា​អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា

 នាព្រឹក​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ​២០១៨ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម​បាន​រួម​សហការ​ជា​មួយ​បញ្ជា​ការ​ដ្ឋានកងទ័ពជើងគោកប៉ាស៊ីហ្វិកអាមេរិក រៀបចំបើកសិក្ខា​សាលា​ស្តី​ពីគ្រប់​គ្រង​ទ័ព​ជើង​គោក​ប៉ាស៊ីហ្វិក​លើកទី​៤២ (PAMS-42) ដោយប្រធានបទ​ “កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ជើង​គោក​នៃ​ប្រទេស​មហា​សមុទ្រ​ឥណ្ឌា-អាស៊ី - ប៉ាស៊ីហ្វិកក្នុងការជួយមនុស្សធម៌ ជំនួ​យសង្គ្រោះមហន្ត​រាយ”។
 
ឧត្ត​មសេនីយ៍ឯក លោក Pham Hong Huong អគ្គសេនាធិការរងនៃកងទ័ពប្រជា ជន​វៀត​ណាម​និង​នាយ​ឧត្តម​សេនីយ៍ Robert B. Br​own ដែលជា ​មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​ទ័ពជើង​គោក​អាមេរិក​ប្រចាំ​នៅតំបន់​ប៉ាស៊ីហ្វិក​ បាន​ធ្វើជាសហប្រ​ធាន​សិក្ខាសាលានេះ។
 
សន្និសីទនេះបាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែសីហា​ ឆ្នាំ២០១៨ ដោយ​មាន​ការចូល​រួមពី​តំណាង​ទ័ព​ជើង​ទឹក​របស់ប្រទេសចំនួន ២៧ នៃតំប​ន់មហាសមុទ្រឥណ្ឌា - អាស៊ីនិងប៉ាស៊ីហ្វិក។  កម្ម​វិធី ​PAMS-42 មាន​កិច្ច​​ប្រជុំពេញ​អង្គចំនួនបីជាមួយនឹងខ្លឹមសា​រសំខាន់ៗដូចជា ​ការឆ្លើយ​តប​ដំបូង​របស់កងកម្លាំង​ទ័ព​ជើង​គោក​ក្នុងការ ជួយមនុស្សធ​ម៌និងជួយគ្រោះមហន្តរាយ; ​កិច្ចសហប្រតិបត្តិការពហុភាគីក្នុងជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ; បង្កើន​តួនាទី​នៃកិច្ច​សហប្រតិ​បត្តិការ​ក្នុង​តំបន់​ក្នុង​ជំនួយ​មនុស្សធម៌​និង​ជំនួយ​សង្គ្រោះមហន្តរាយ​។

ថ្លែង​មតិក្នុងពិធីបើកសិក្ខាសាលា ឧត្តមសេនីយ៍ឯកលោក Phan Van Giang សមា ជិកមជ្ឈឹមបក្ស អគ្គ​សេនា​ធិការកង​ទ័ពប្រជាជន​វៀតណាមនិងជាអនុរដ្ឋម​ន្ត្រីក្រ សួងការពារប្រទេសបាន​សង្កត់​ធ្ងន់​ពីឧប្បត្តិ​ហេតុនិង​គ្រោះ​មហន្តរាយ​ធម្មជាតិដែលបានកើតឡើងពេលថ្មីនេះនៅក្នុងតំបន់ ដែលបានប​ង្ហាញឲ្យឃើញថា ​ការជ្រើស​រើស​ប្រធាន​បទសម្រាប់​ សិក្ខាសាលា PAMS - 42 គឺមានចរិតលក្ខណៈទាន់ហេតុ​ការ​និងជាក់ស្តែងណាស់។  លោក​ឧត្តម​សេនីយ៍​ឯករូប​នេះក៏បាន​សម្តែងនូវការជឿជាក់ថា មេ​រៀនជាច្រើន បទពិសោធន៍​ដ៏មាន​តម្លៃ​និង​គំនិត​ច្នៃប្រឌិត​ដែលបា​ន​បង្ហាញនៅក្នុងសិក្ខាសាលាលើកនេះ នឹ​ងឆ្ពោះទៅ​រកគោល​ដៅរួ​ម​ដើម្បី​លើកកម្ពស់​ប្រសិទ្ធ​ភាព​នៃសកម្មភាព​ជំនួយមនុស្សធម៌ ការជួ​យសង្គ្រោះគ្រោះមហន្តរាយ ដើម្បីកងទ័ពជាអាស័យ​ដ្ឋាន​គួរឲ្យទុក​ចិត្ត​របស់​ប្រជាជននៅពេលដែលមានបញ្ហាកើតមានឡើង៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ