23/07/2018 09:53 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពីការអភិរក្សជីវចម្រុះនិងការអភិវឌ្ឍដោយចីរភាពនៅតំបន់ភាគ កណ្ដាល - Tay Nguyen


 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ toquoc.vn) 

 សិក្ខាសាលានេះមានការចូល​រួមរបស់តំណាងចំនួន១៥០ នាក់​ មកពីស្ថាប័នគ្រប់គ្រងរដ្ឋ អ​ង្គការស្រាវជ្រាវ អង្គការ​​សង្គម​ មហា​វិទ្យាល័យ​ សហ​គ្រាស​ សហគមន៍និងអ្នកជំ​នាញជាតិ​និង​អន្តរជាតិ។
 
នាថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ​២០១៨ នៅទីក្រុ​ង Da Nang ភាគកណ្ដាលវៀតណាម ស​ម្ព័ន្ធ សមាគមន៍​វិទ្យា សាស្ត្រ​និង​បច្ចេកទេស​ទីក្រុង Da Nang សហការជាមួយមជ្ឈ មណ្ឌ​លអភិរក្សជីវចម្រុះ Gre​en Viet មជ្ឈមណ្ឌល​មនុស្ស​​និង​ធម្មជាតិ Pan Nature និងក្រុមស្រាវជ្រាវ ប​ង្រៀនវិស័យបរិស្ថាននិងធនធា​នជីវសាស្ត្រ ​មហា វិទ្យាល័យ​ Da Nang បានរៀបចំសិក្ខាសាលាស្ដីពីការអ​ភិរក្សជីវចម្រុះនិង​ការ អភិវឌ្ឍ​ដោយ​ចីរភាព​តំបន់​ភាគ​កណ្ដាល​ - Tay Nguyen លើកទី១ដោយប្រធានបទ ​“មេរៀនបទ​ពិសោធន៍​ស្ដីពីការ​អភិវឌ្ឍ​ទេសចរណ៍​និង​ឧទ្យាន​ជាតិ​​និង​មណ្ឌលអភិ រក្សធម្មជាតិ”។ ​សិក្ខាសាលានេះមានការចូលរួមរបស់តំណា​ងចំនួន១៥០នាក់ ​មក​ពី​ស្ថាប័ន​​គ្រប់គ្រងរដ្ឋ​ អង្គការស្រាវជ្រាវ អង្គការ​សង្គម មហាវិទ្យាល័យ សហ​គ្រា​ស សហគមន៍​និង​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ។
 
សិក្ខា​សាលានេះគឺសំដៅពិភាក្សា ចែ​ករំលែក រិះរកដំណោះស្រាយសំរាប់រូប សណ្ឋានអភិវឌ្ឍ​ទេសចរណ៍អេកូឡូស៊ី និ​ង​ដំណោះ​ស្រាយ​ក្នុងកា​រគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍ​ដោយចីរភាព​ប្រព័ន្ធអេកូឡូ​ស៊ីនៅឧទ្យាន​ជាតិនិង​មណ្ឌល​អភិរក្ស ​ធម្មជាតិនានាក្នុងតំ​បន់៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ