10/07/2018 09:46 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិស្តីពី "បេតិកភណ្ឌពិភពលោកនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងបរិបទថ្មី"

នាបច្ចុប្បន្ននេះវៀតណាមមានបេតិកភណ្ឌចំនួន ៨ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ចំនួន ៥ បេតិកភណ្ឌធម្មជាតិចំនួន ២ និងបេតិកភណ្ឌចម្រុះចំនួន ១។


សិក្ខាសាលាអន្តរជាតិស្តីពី  ទិដ្ឋភាពសិក្ខាសាលាអន្តរជាតិស្តីពី "បេតិកភណ្ឌពិភពលោកនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងបរិបទថ្មី" (Internet)

សិក្ខាសាលាស្តីពី "បេតិកភណ្ឌពិភពលោកនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងបរិបទថ្មី " ដែលត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) រួមសហការជាមួយក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានប្រារព្ធឡើងនាល្ងាចថ្ងៃទី ៩ កក្កដានៅទីក្រុង Ha Long ខេត្ត Quang Ninh។

នាបច្ចុប្បន្ននេះវៀតណាមមានបេតិកភណ្ឌចំនួន ៨ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ចំនួន ៥ បេតិកភណ្ឌធម្មជាតិចំនួន ២ និងបេតិកភណ្ឌចម្រុះចំនួន ១។ នារយៈពេលកន្លងទៅរដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់ការពារ ជួសជុល តម្លៃសកលទាំងនេះ ព្រមទាំងពង្រីកតម្លៃបេតិកភណ្ឌផងដែរ។

នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំនៅក្នុងប្រទេសនិងអន្តរជាតិបានពិភាក្សាអំពីប្រធានបទសំខាន់ៗ ដែលទាក់ទិននឹងការពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់ការការពារបេតិកភ័ណ្ឌនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ