17/05/2018 09:25 GMT+7 Email Print Like 0

សិក្ខាសាលាស្តីអំពីប្រព័ន្ធអប់រំបើកជំហរក្នុងបរិបទមានភាពម្ចាស់​ការក្នុង​អប់រំ​និង​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​


 សិក្ខាសាលាស្តីអំពីប្រព័ន្ធអប់រំបើកជំហរក្នុងបរិបទមានភាពម្ចាស់ការក្នុងអប់រំនិងធ្វើសមាហរណកម្មអន្តរជាតិ

នាព្រឹកថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋ​មន្ត្រី លោក Vu​ Duc Dam បាន​អញ្ជើញ​ចូល​រួម ​និង ថ្លែងមតិក្នុងសិក្ខាកាមថ្នាក់ជា​តិស្តីពី “ប្រ​ព័ន្ធអប់​រំ បើក​ ជំហរ​ក្នុង បរិបទ​មានភាព​ម្ចាស់​ការ​ក្នុង​ការអប់​រំ និង ធ្វើ សមាហរណក​ម្មអន្តរជា​តិ”។

លោក​ Vu Duc Dam បានសង្កត់ធ្ងន់​ថា រដ្ឋាភិបាល​បានដាក់ចេញគោល ​នយោបាយ​ជាច្រើន​ដើម្បី​កសាង​វិស័យ​អប់រំបើក​ជំហរ ដូចជា កា​រដាក់ចេញ ក្របខ័ណ្ឌប្រព័ន្ធអប់​រំថ្នាក់​ជាតិថ្មី ក្រ​បខ័ណ្ឌកំណត់​កំរិត​ជំនាញ​វិជ្ជាជីវៈ​ថ្នាក់​ជាតិ ​និង អនុម័តលើគម្រោងការណ៍ស្តីពី​ការកសាងសង្គមសិក្សា បង្កើ​នការ​អប់​រំ ពីចម្ងាយ និង កា​រកសាង​ប្រព័ន្ធចំណេះដឹ​ងវៀតណាម​ឌីជីថលភា​វូបនីយកម្ម ជាដើម។ លោក ​Vu Duc Dam​ បានលើក​ឡើង​ច្បាស់​ថា​៖

“ជាក់​ស្តែង បច្ចុប្បន្ននេះ មានវគ្គសិក្សាភាសាបរទេ​ស ព័ត៌មានវិទ្យា   ទាំងជួយ ជម្រុ​ញវិស័យឧស្សាហកម្ម​ផង និង​ កសិ​មកម្មផង ដោយរៀនខ្លួន​ឯងតាម​ បណ្តាញ​អ៉ីធឺណែត។ មជ្ឈមណ្ឌល​ចំណុះសកល​វិទ្យាល័យ​ទាំងនេះចា​ប់ផ្តើម​ ត្រូវ​បានគេចាប់អារម្មណ៍ និង យើងកំ​ពុងតភ្ជាប់ជាមួយគ្នា ​ដើម្បីក្លា​យ ទៅជា​សម្ព័ន្ធ​នៃបណ្តា​សកល​វិទ្យាល័យ​ និង ​ចងសម្ព័ន្ធជាមួយ មជ្ឈមណ្ឌលសិក្សាបើកជំហរ​នេះដែរ។ យើងបានធ្វើការងារជាច្រើ​ន ក៏ប៉ុន្តែ ចាប់តាំ​ងពីសិក្ខាសា​លានេះចាប់​ផ្តើម យើងបានទទួលស្គាល់ពិតជាត្រឹម​ត្រូវ លើកកំពស់ ចំ​ណេះដឹង ​និង ប្តេជ្ញា​ចិត្ត​អនុវត្ត​ ចៀសវាងពីសភាពការណ៍ដែល ​អ្នកវិទ្យាសាស្ត្រ បានពោលថា៖ បើយើង​ទទួលស្គាល់បាន​ឆាប់​ៗ យើង​នឹង​មាន ជំហាន​លឿន ក៏​ប៉ុន្តែ យើ​ងមិនអាចជម្រុញការងារនេះ​ឲ្យបានយូរអង្វែង​នោះ ​ឡើយ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ