10/05/2017 09:57 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីអំពីឱកាសនិងឧបសគ្គនិងយថាទស្សន៍សហប្រតិបត្តិការវៀតណាម-អេហ្ស៊ីប


សិក្ខាសាលាស្ដីអំពីឱកាសនិងឧបសគ្គនិងយថាទស្សន៍សហប្រតិបត្តិការវៀតណាម -អេហ្ស៊ីប         

នាថ្ងៃ៨ ខែឧសភា ឆ្នាំ២០១៧ នៅស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប បានប្រព្រឹត្តទៅសិក្ខាសាលាដោយប្រធានបទ៖” ស្ថានភាពអេហ្ស៊ីប បន្ទាប់ពីព្រឹត្តិការណ៍និទាឃរដូវ Arab - ឱកាស ឧបសគ្គនិងយថាទស្សន៍សហប្រតិបត្តិការវៀតណាម-អេហ្ស៊ីប”។ នេះជាឱកាសមួយដើម្បីវៀតណាមផ្គត់ផ្គងអោយភាគីអេហ្ស៊ីបនូវព័ត៌មានអំពីការអភិវឌ្ឍន៍របស់វៀតណាម ក្នុងរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ពិសេស អង្គសន្និសីទបានប្រមូលផ្តុំលើការចែករំលែកអំពីការតម្រង់ទិស ដំណោះស្រាយ ដើម្បីបង្កើនការយោគយល់គ្នា ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអេហ្ស៊ីប ក្នុងរយៈពេលខាងមុខនេះ។ 

នាថ្ងៃដដែល អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្ស លោក Tran Dac Loi បានមានជំនួបធ្វើការជាមួយគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាអេហ្ស៊ីបនិងជាមួយអនុរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបទទួលបន្ទុកបញ្ហាទ្វីបអាស៊ី លោក Yeser Morad។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរវប្បធម៌ និងជួបប្រាស្រ័យប្រជាជន៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ