04/04/2016 11:30 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតនៅអាមេរិក៖ត្រូវការដោះស្រាយជំលោះដោយសន្តិវិធី


បណ្ឌិត Ta Van Tai នៃមហាវិទ្យាល័យច្បាប់ Harvard (ខាងឆ្វេង)និងអ្នកជំនាញការជាន់ខ្ពស់នៃវិទ្យាស្ថានគោលនយោបាយចិនលោក Harry J. Kazianis នៅក្នុងសិក្ខាសាលា
(រូបថត៖Huu Hoang/Vietnam+)

នាថ្ងៃទី២ ខែ​មេសា ឆ្នាំ​២០១៦ នៅសាកលវិទ្យាល័យ Harvard របស់អាមេរិក បាន​ប្រព្រឹត្ត​ទៅ​សិក្ខា​សាលា​ក្រោម​ប្រធាន​បទ “អំពើដាក់ពង្រាយយោធានៅសមុទ្រខាង​កើត និង​ផល​វិបាក” ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាគម​និស្សិត និង​សាស្ត្រា​ចារ្យវៀតណាមនៅអាមេរិក សំដៅអះអាងនូវទិសដៅដោះស្រាយ​ជំលោះដោយ​សន្តិវិធី និង​ផ្អែក​ទៅលើ​ច្បាប់​អន្តរជាតិ។ សិក្ខាសលានេះមានការ ចូលរួមរបស់អ្នក​ជំនាញ​ការល្បីឈ្មោះ​ជាច្រើន​នៅអាមេរិ​ក​ទៀត​ផង។ បទ​អន្តរាគមភាគច្រើននៅ​សិក្ខាសាលានេះ បានផ្ដោតការយកចិត្តទុកដាក់ទៅលើការវិភាគ អំពីប្រវត្តិសាស្ត្រ​នៃជំលោះ​នៅសមុទ្រ​ខាងកើត របៀបប្រតិកម្មរបស់ប្រទេសទាក់ទិននានា ស្ថាន​ការណ៍​ដាក់​ពង្រាយ​យោធានៅ​តំបន់​សមុទ្រ​នេះនិង​ការជះឥទ្ធិ ពលទៅលើសន្តិ​ភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​និង​ពិភពលោក។ ចំណុច​រួម​នៃបទ​អន្តរាគម​ទាំង​នេះ​គឺសុទ្ធតែសង្កត់ធ្ងន់ថា ត្រូវការដោះស្រាយជំលោះនៅសមុទ្រ ខាងកើតដោយ​សន្តិវិធី​និង​ផ្អែក​ទៅលើ​ច្បាប់​អន្តរ​ជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ