04/04/2016 11:30 GMT+7 Email Print Like 0

សិក្ខាសាលាសេដ្ឋកិច្ចតំបន់ក្នុងដំណើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅវៀតណាម


សិក្ខាសាលាសេដ្ឋកិច្ចតំបន់ក្នុងដំណើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅវៀតណាម

បង្កលក្ខណះសំរាប់តំបន់ទាំងឡាយបានអភិវឌ្ឍន៍ ដោយផ្អែកទៅ​លើការធ្វើអាជីវកម្ម​ឧត្តមភាព និង​សក្ដានុភាព​របស់​តំបន់​និមួយៗ ដើម្បីបង្កើតហេ​ដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសមស្រប និងតភ្ជាប់​តំបន់ជាមួយគ្នា បង្កើត​ឡើង​ការ​អភ​វិឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ខ្លាំងក្លាសំរាប់ប្រទេសទាំងមូល។” ប្រធានគណៈកម្មា​ធិការសេដ្ឋកិច្ចមជ្ឈឹម លោក Vuong Dinh Hue បានសង្កត់ដូច្នេះ ក្នុងសិក្ខាសាលា​អន្តរជាតិ ដោយប្រធានបទ៖ សេដ្ឋកិច្ចតំបន់ ក្នុងដំណើរ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ និង​ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននៅវៀតណាម ។ សិក្ខាសាលាលើកនេះបានប្រារព្វ​ឡើង​នាព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ លោក Georg​ Christinan Berger ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់ ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ លក្ខណះ​សម្រេច​ចំពោះ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​យូរ​អង្វែង​នៅវៀត​ណាម គឺត្រូវមានការរួមសហការរវាងខេត្តទាំងឡាយ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ច នឹង​ទទួល​បានប្រសិទ្ធិភាព​ខ្ពស់ថែម​ទៀត ប្រសិនបើ រដ្ឋ និងឯកជនរួមដៃអនុវត្ត។ រីឯ លោក Vuong Dinh Hue បានអះអាងថា៖

“​ពង្រីកឧត្តមភាពរបស់តំបន់និមួយៗផង និងផ្តល់អាទិភាពសំរាប់តំបន់​សេដ្ឋកិច្ច​ មុខ​ព្រួញទៀត​ផង​ដើម្បី​បង្កើត​កម្លាំង​ទាក់​ទាញ​ និងរីកសាយភាយទៅ​ដល់គ្រប់​តំបន់។ មាន​គោល​នយោបាយ​ជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​តំបន់​ជួប​ការ​លំ​បាក ជាពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាល អភិវឌ្ឍន៍សេដ្ឋកិច្ចរុក្ខកម្ម។”

​អង្គសន្និសីទជាច្រើនក៏បានស្នើអោយវៀតណាម ត្រូវគិតគូរដល់ភាពសម្រប​សម្រួលរវាងកក្តាប្រវត្តិសាស្ត្រ និង​កំរិត​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ចខុសគ្នា ត្រូវ​ធានាចរិតលក្ខណះសមភាព រវាងសហគមន៍ផ្សេងគ្នា​ជន​ជាតិ និង​ឱកាស​អភិវឌ្ឍន៍​។ វៀតណាមគប្បីមានយន្តការ គោលនយោបាយសមស្រប ជំរុញការតភ្ជាប់ បង្កើន​វិនិយោគ​តាម​តំបន់​ ដើម្បីបង្កលក្ខណះអភិវឌ្ឍន៍​ឆាប់រហ័ស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ