13/08/2015 09:39 GMT+7 Email Print Like 0

សិក្ខាសាលា “៧០ឆ្នាំផ្នែកការទូតដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតផ្នែកការទូត (ថ្ងៃទី២៨ ខែសីហា) នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “៧០ឆ្នាំផ្នែកការទូតដើម្បីបុព្វហេតុកសាងនិងការពារមាតុប្រទេស”។ ថ្លែងមតិនៅទីនេះ ឧបនាយក​រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថាតាំងពីថ្ងៃបង្កើតមុននេះ៧០ឆ្នាំមក ផ្នែកការទូតវៀតណាមបានរួមវិភាគទានដ៏សែនសំខាន់ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ​និងឯកភាពមាតុប្រទេសនាអតីតកាលក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីធ្វើសមាហរណកម្មអន្តរជាតិនិងការពារសន្តិសុខមាតុប្រទេសនាបច្ចុប្បន្ន។ផ្នែកការទូតក៏បានរួមចំណែកក្នុងការពង្រឹងនិងលើកកំពស់កិត្យានុភាព​របស់វៀតណាមលើឆាកអន្តរជាតិផងដែរ។

សិក្ខាសាលាទាក់ទាញការចូលរួមរបស់តំណាងជិត១០០នាក់មកពីក្រសួង ស្ថាប័នមជ្ឈឹមនានា

ក្នុងស្ថានភាពថ្មី លោក Pham Binh Minh បានចាត់ទុកថា ភារកិច្ចចម្បងរបស់ផ្នែកការទូតគឺត្រូវរក្សារឹងមាំបរិយាកាសសន្តិភាព ងាយស្រួលសំរាប់ការជំរុញខ្លាំងដំណើរការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់ប្រទេសជាតិ រួមចំណែកក្នុងការតស៊ូ
ដើម្បី​សន្តិភាពប្រជាធិបតេយ្យលើសកលលោក។ បទសន្ទរកថានៅសិក្ខាសាលានេះបាននាំចេញការផ្ដើមគំនិតនានាដើម្បីផ្នែកការទូតបន្តអនុវត្តល្អជាងទៀតនូវភារកិច្ចកិច្ចការបរទេសដែលបក្សនិងប្រជាជនប្រគល់​ជូន​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ