25/11/2017 11:04 GMT+7 Email Print Like 0

សិក្ខាសាលា អាស៊ាន - ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង៖ ពីទស្សនៈរហូតដល់សកម្មភាព


 សិក្ខាសាលា អាស៊ាន - ឥណ្ឌាស្តីពីសេដ្ឋកិច្ចសមុទ្របៃតង៖ ពីទស្សនៈរហូតដល់សកម្មភាព 

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០​១៧ នៅទីក្រុង Nha Trang  ខេ​ត្ត Khanh Hoa ភាគ​កណ្ដាល​វៀត​ណា​ម​ ក្រ​សួងការបរទេស​វៀតណាម និង​ក្រសួង​ការបរទេស ឥណ្ឌាបាន​រួមសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច អំពីអាស៊ាន​និង​អាស៊ីខាងកើត (ERIA) រៀបចំ ​សិក្ខាសាលា អាស៊ាន ​- ឥណ្ឌាស្តីពី​សេដ្ឋកិច្ច​សមុទ្របៃ​តង៖ ពីទស្សនៈរហូតដល់ស​កម្មភាព​។ នេះគឺជាការផ្ដើមគំនិតរ​បស់វៀ​តណាម ហើយ​ក៏ជាសកម្មភាព​រំលឹក​ខួបអនុស្សវរីយ៍លើក​ទី ២៥ ទិវាបង្កើតទំនាក់ទំន​ងសន្ទនា​អាស៊ាន - ឥណ្ឌា។ អញ្ជើញ​ចូលរួម​សិក្ខាសាលា​នេះ មាន​តំណាចជាង ៦០ នាក់ រួមមានមន្ត្រីរ​ដ្ឋាភិបាល អ្នកប្រាជ្ញ និងអ្នកស្រាវជ្រា​វនៅក្នុង និង​ក្រៅតំ​បន់។

អញ្ជើញ​ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការប​រទេស និងជាប្រធាន S​OM អាស៊ាន វៀតណាម លោ​ក Nguyen Quoc Dung បានអបអរសាទ​រ ចំពោះការផ្ដើមគំនិតអំពីសេដ្ឋកិច្ចស​មុទ្រ​បៃតង ហើយសង្កត់​ធ្ងន់​លើ​សារ​សំខាន់ នៃស​មុទ្របៃតងក្នុងការអភិវឌ្ឍន៍នៃពិភព​លោក និង​តំបន់។ ក្រឡែកមើលឡើងវិ​ញ នូវ​សកម្មភាព​សហប្រតិបត្តិការ​សមុទ្រក្នុង​អាស៊ាន និងរវាងអាស៊ានជាមួយដៃ​គូនានានោះ​ លោក Nguyen Quoc Dung បានស្នើឲ្យអ​ង្គប្រជុំលើកសំណើជាក់​ស្ដែង ហើយឆ្ពោះទៅកសាង​មនសិកា​ររួមក្នុ​ងតំបន់​អំពីកិច្ច​កាពារ ​និង​អភិរក្សបរិស្ថានសមុទ្រ ព្រមទាំងកសាងយន្តការស​ហប្រតិបត្តិកា​រឲ្យសមស្រប ហើយ​បង្ក​លក្ខណៈ​ងាយ​​ស្រួល​សម្រាប់​​ការអភិវឌ្ឍន៍ប្រកបដោយនិរ​ន្តរភាព។

នៅក្នុងសិក្ខា​សាលានេះ អង្គប្រជុំបានពិភាក្សាលើវិស័យផ្សេងៗទៀ​តអំពីសេដ្ឋកិច្ចសមុទ្របៃត​ង ក្នុង​នោះ​មាន​ការ​​​វាយតម្លៃស្ថា​នភាពជាក់ស្ដែង  កិច្ចសហប្រតិបត្តិការលើការធ្វើអា​ជីវកម្មកំពង់ផែ ដឹកជញ្ជូ​ន និងថាម​ពល​បៃតង​​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ