12/11/2015 09:20 GMT+7 Email Print Like 0

សិក្ខាសាលា “អាជីវកម្មជាមួយវៀតណាម” នៅនូរវ៉ែលហេ្សឡង់


សិក្ខាសាលា “អាជីវកម្មជាមួយវៀតណាម” នៅនូរវ៉ែលហេ្សឡង់ (Image: VNA)

នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៥​ សិក្ខាសលា “អាជីវកម្មជាមួយវៀតណាម” ត្រូវបាន​រៀបចំឡើង​នៅរដ្ឋធានី Wellington​ របស់នូរវ៉ែលហ្សេឡង់។ ថ្លែងមតិនៅ ទីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូរវ៉ែល​ហ្សេឡ​ង់ លោក Nguyen Viet Dung បានរំលឹកឡើងវិញសមិទ្ធិផល ដែលវៀតណាមបង្កើតបានក្នុងរយៈពេល​កន្លង​ទៅ ជាពិសេស ស្នាដៃ​លើវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម។ លោក Nguyen Viet Dung ក៏បាន​វាយតំលៃ​ខ្ពស់​លទ្ធផល​នៃ​សកម្មភាព​ដែល​ត្រូវ​បាន​អនុវត្តក្នុង​ឱកាស​រំលឹក​ខួប​អនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់​ទំនងវៀតណាម-​នូរវ៉ែល​ហ្សេឡង់​ឆ្នាំ​២០១៥។ ក៏ក្នុងសិក្ខាសាលានេះដែរ តំណាងពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​នៅនូវ​វ៉ែលហ្សេឡង់​បាន​ឧទ្ទេសនាម​ អំពីសៀវភៅ “ការណែ​នាំធ្វើអាជីវកម្មជាមួយវៀតណាម” ជាភាសា​អង់គ្លេសដល់​មជ្ឈដ្ឋានអាជីវករ​ប្រទេស​សាមី ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មនូរវ៉ែលហ្សេឡង់យល់បន្ថែម​អំពី​បរិយាកាស​វិនិយោគ​នៅ​វៀត​ណាម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ