27/02/2018 10:48 GMT+7 Email Print Like 0

សិក្ខាសាលា “សេចក្ដីថ្លែងការណ៍របស់​បក្សកុម្មុយនិស្ត​ - តំលៃខាងទ្រឹស្ដី​និង​ជាក់ស្ដែង​ក្នុង​សម័យ​បច្ចុប្បន្ន​


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

​នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ​ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ សាលាបណ្ឌិតសភាន​យោបាយ ជាតិហូជីមិញ ​បានសហការ​ជាមួយគណៈកម្មាធិការ​ឃោសនាអប់​រំមជ្ឈឹម ក្រុម ប្រឹក្សាទ្រឹ​ស្ដីមជ្ឈឹម និងសាលាបណ្ឌិត​ សភាវិទ្យាសាស្ត្រ​សង្គ​ម​វៀតណាម រៀបចំ សិក្ខាសាលាអន្ត​រជាតិក្រោមប្រធាន​បទ “សេចក្ដី​ថ្លែង​ការណ៍​របស់​បក្សកុម្មុ​យ​និស្ត - តំលៃខាងទ្រឹស្ដីនិងជាក់​ស្ដែងក្នុង​សម័យ​បច្ចុប្បន្ន”​។
 
ថ្លែងមតិ​បើកសិក្ខាសា​លា លោក Vo Van Thuong លេខាមជ្ឈឹមបក្ស ប្រធាន​គណៈ​កម្មាធិការ​ឃោសនា​អប់រំ​មជ្ឈឹម​​វៀត​ណាម បានសង្កត់ធ្ងន់ថា ការចាប់បដិសន្ធិ​របស់ សេចក្ដីថ្លែងការណ៍របស់​បក្សកុម្មុយនិស្ត ជារបត់​ដ៏សែន​ សំខាន់​ចំពោះការអភិវឌ្ឍនៃចលនាកុម្មុយនិស្ត និងកម្មករអន្តរជាតិ ​ហើយគូស​សញ្ញា​​​នូវ​ការ​ចាប់​បដិសន្ធិ​​ជាសារវ័ន្ត​​នៃទ្រឹស្ដីលទ្ធិ Marx។ ក្រោមសតិអារម្ម​ណ៍ រ​បស់សេចក្ដីថ្លែងការណ៍របស់​បក្សកុ​ម្មុ​យនិស្ត របស់​លទ្ធិ ​​Marx – Lenin និងសតិ ​អារម្មណ៍​ហូជី​មិញនោះ បក្សកុម្មុយនិស្តវៀត​ណាមបា​​នដឹកនាំប្រជាជនវៀតណា​​ម ជំនះ​​ពុះពារ​លើការ​​លំបាកសាកល្បង​ជា​ច្រើន ចលនាប្រភពកម្លាំងទាំ​ងអស់នៃ ​ប្រទេស​ជាតិ តភ្ជាប់​កម្លាំង​របស់​ប្រជាជាតិ​​ជាមួ​យក​ម្លាំង​សម័យកា​ល​ ដើម្បី​ ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រច​ង់ ហើយ​កំពុង​ឈាន​ឡើង​លទ្ធិសង្គម​និយម​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ