12/12/2015 10:47 GMT+7 Email Print Like 0

សិក្ខាសាលា” សហគមន៍អាស៊ាននិងកម្មវិធីសម្មភាពរបស់វៀតណាម”

នាថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ ក្រសួង​ការបរទេសវៀតណាមបានប្រារព្វធ្វើសិក្ខាសាលា” សហគមន៍​អាស៊ាន​និង​កម្ម​វិធី​សកម្មភាពរបស់វៀតណាម”ដោយមានការចូលរួមពីដំ​ណាង​ចំនួន​១៥០​នាក់​មក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​សហ​គ្រាស និងក្រុមអ្នកស្រាវជ្រាវអំពី​អាស៊ាន។


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh ថ្លែងមតិនៅសិក្ខាសាលា

ថ្លែងមតិបើកសិក្ខាសាលាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Pham Binh Minh បានវាយតំលៃអំពីឱកាសនិងការប្រឈមរបស់វៀតណាម។ ​លោក​លើកច្បាស់​ថាពេល​អាស៊ាន​ចាប់​ផ្ដើម​អនុវត្ត​​ដំណើរ​ការកសាងសហគមន៍អាស៊ាន(២០០៩-២០១៥ នោះ​គឺ​វៀត​ណាម​បាន​កសាង​ជា​បន្ទាន់​នូវ ” គំរោង​ការ​ស្ដីពី​ទិសដៅ និងវិធានការវៀតណាមចូលរួមកិច្ចសហប្រតិបត្តិការណ៍អាស៊ានដល់ឆ្នាំ​២០១៥” និង​កម្មវិធី​សកម្មភាព​របស់រដ្ឋាភិបាលដើម្បីអនុវត្ត។

​ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ក៏លើកច្បាស់ដែរថា នេះជាពេល​វេលា​កសាង​កម្ម​វិធី​ជាក់​ស្ដែង​ដើម្បី​លើក​កំពស់នូវមនសិការរបស់គ្រប់ក្រសួងស្ថាប័ន​តំបន់ ​និង​ប្រជា​ជន​ទាំង​មូល​សំដៅ​ប្រែស​ហគមន៍​អាស៊ាន​​ក្លាយ​ជាការពិតនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ