17/09/2017 08:49 GMT+7 Email Print Like 0

សិក្ខាសាលា “ទស្សនៈទូទៅអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងវៀតណាមជាមួយប្រទេសដៃគូនានា"

នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានទូតវៀតណាមប្រចាំហូឡង់បានសហការជាមួយសភាពាណិជ្ជកម្មហូឡង់-វៀតណាមរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ទស្សនៈទូទៅអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង​វៀត​ណាម​ជាមួយដៃគូនានានិង FTA វៀតណាម-EU៖ បទពិសោធន៍ជាក់ស្ដែងអំពីការធ្វើអាជីវកម្ម នៅវៀតណាម”។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានតំណាងមន្ទីរសេដ្ឋកិច្ច ក្រសួងការបរទេសហូឡង់និងសហគ្រាសហូឡង់ចំ​នួន​ ៣៥ អង្គភាពក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការគ្រប់គ្រងរដ្ឋ ដម្លើងនាវា អប់រំនិងបណ្ដុះបណ្ដាល ជាដើមដែលយកចិត្តទុកដាក់និងមានទំនាក់ទំនងសហប្រតិបតិ្តការជាមួយវវៀតណាម។ ថ្លែងមតិប្រារព្ធសិក្ខាសាលា ឯកអគ្គរដ្ឋទូតលោកស្រី Ngo Thi Hoa បានអះអាងថា ការដែលវៀតណាមធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជំរៅ ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ជាពិសេសទើបនឹងបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបកាលពីឆ្នាំ២០១៥កន្លងទៅនោះ នឹងបង្កលក្ខណៈងាយស្រួលសំ​រាប់​សហគ្រានិងវិនិយោគិន ហូឡង់និងអឺរ៉ុបក្នុងការធ្វើអាជីវកម្មនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ