16/09/2016 09:37 GMT+7 Email Print Like 0

សិក្ខាសាលា “កិច្ចព្រមព្រៀង FTA EU – វៀតណា៖ បណ្ដាឱកាសថ្មីថ្មោង“


សិក្ខាសាលា “កិច្ចព្រមព្រៀង FTA EU – វៀតណា៖ បណ្ដាឱកាសថ្មីថ្មោង“ (VNA)

នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សិក្ខសាសា «កិច្ចព្រមព្រៀង FTA EU -​ វៀតណាម​៖ បណ្ដា​ឱកាស​ថ្មីថ្មោង​» ត្រូវ​បាន​រៀប​ចំឡើង​នៅទី​ក្រុង Brussels បែលហ្ស៊ីក​។ គោល​ដៅ​នៃ​សិក្ខា​សាលា​នេះគឺ​សំដៅ​នាំ​មក​នូវ​ព័ត៌មាន​ដ៏​គ្រប់​​គ្រាន់​ និង លំអិតដល់មជ្ឈដ្ឋាន​អាជីវករអឺរ៉ុប អំពី​ផលប្រយោជន៍របស់កិច្ច​ព្រម​ព្រៀង​ដៃគូ​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប (EU) និង វៀតណាម​ (EVFTA)។ ថ្លែងមតិ​នៅទីនេះ ប្រធានក្រុមចរចារ​ EU លោក Mauro
Petriccione បានឲ្យដឹងថា៖ 

​«មានសំណួរជាច្រើនពីមជ្ឈដ្ឋានអាជីវករ EU ពីប្រជាពលរដ្ឋ EU​ដែល​យើង ខ្ញុំមាន​ការ​ទទូល​ខុស​ត្រូវពន្យល់​ប្រាច់​។ យើង​ខ្ញុំត្រូវវិភាគ​លំអិត​ហេតុអ្វីកិច្ច​ព្រមព្រៀង​នេះ សំខាន់ចំពោះវៀតណាមផងនិង EU​ផង។ រាល់​សំណួរ​សម​ស្រប​ និង អាចយល់បាន​ដោយហេតុនេះយើង​ខ្ញុំ​គប្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និង​ពន្យល់​ច្បាស់​លាស់​សំរាប់​​មជ្ឈដ្ឋាន​អាជីវករ​អឺរ៉ុប។»​

រីឯ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran​ Quoc Khanh បាន​ចាត់​ទុក​ថា៖ «តាម​រយៈជំនួប​ធ្វើការនៅក្រុង​ Brussels លើកនេះ យើងខ្ញុំឃើញនូវក្តី​សប្បាយ​រីករាយ នៃមជ្ឈដ្ឋាន​អាជីវករ EU ដោយ​សារ គេសរ​ឲ្យឃើញ​នូវយថា​ទស្សន៍​មិនត្រឹម​តែ រវាង EU ជាមួយវៀតណាម ប៉ុណ្ណោះទេ ថែមទាំង​យថា​ទស្សន៍​ វិនិយោគ​ក្នុងវៀត​ណាម គេ​អាចទាក់ទងជាមួយទីផ្សារ​ធំ របស់អាស៊ានដែល​មាន ចំនួន​ប្រជា​ជន ៦០០ លាន​នាក់​។ ម្យ៉ាងទៀត​វៀតណាម​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង ជាមួយទីផ្សារធំៗដូចជា៖ EU រុស្ស៊ី ជប៉ុន អូស្ត្រាលី ចិន និង​ឥណ្ឌា។ ប្រសិនបើ កិច្ច​ព្រម​ព្រៀង​ដៃគូ​ពាណិជ្ជកម្មសេរី​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិ​ក TPP​ ត្រូវ​បាន​អនុម័ត​​នោះ គឺវៀតណាមនឹងទទួលបានកិច្ចព្រម​ព្រៀង​ ជាមួយអាមេរិក​និង​កាណាដា ទៀត​ផង៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ