29/01/2015 14:12 GMT+7 Email Print Like 0

សិក្ខាសាលា៖សាកល្បងអភិវឌ្ឍន៍អង្គភាពអាជីវកម្ម២០១៥


សិក្ខាសាលា៖សាកល្បងអភិវឌ្ឍន៍អង្គភាពអាជីវកម្ម២០១៥

សិក្ខា​សាលាស្ដី​ពី៖ការ​សាកល្បង​ចំពោះអភិវឌ្ឍន៍​អង្គភាព​អាជីវកម្ម​២០១៥ ត្រូវ​បាន​រៀបចំ​ឡើង​នា​ថ្ងៃ​​ទី​២៧ ខែមករា​ឆ្នាំ២០១៥ នៅទី​ក្រុងហា​ណូយ។ បណ្ដា​ដំណាង​បានស​ន្និដ្ឋាន​ថា៖ ក្នុង​ឆ្នាំ២០១៥​ វៀត​ណាម​​នឹង​បញ្ចប់​ការ​ចរចារ និង​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ដៃគូសេដ្ឋ​កិច្ចយុទ្ធ​សាស្ត្រ​អន្តរ​ប៉ាស៊ី​ហ្វីក (TPP) កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម (FTA) …លៗ។ ថ្លែង​មតិនៅ​ទីនេះ លោក​ស្រី ​Bui ThuThuy នាយិកា​នាយកដ្ឋាន​អភិវឌ្ឍន៍​អង្គភាព​អាជីវ​កម្ម នៃ​ក្រសួង​ផែនការ​និង​វិនិយោគ​វៀត​​ណាមបាន​អោយ​ដឹង​ថា៖

“យើងខ្ញុំកសាង​បណ្ដាកម្ម​វិធីរួម​សហការ​ជាមួយបណ្ដា​អង្គ​ការ ក្រសួង និង​ស្ថាប័ន​ផ្សេងៗ ដើម្បី​ជួយ​ឧបត្ថម្ភ​ក្រុមអង្គ​ភាព​អាជីវ​កម្មនានា​ទាក់​ទងជាមួយ​ប្រភព​ទុន តាម​រយៈប្រព័ន្ធ​ធនាគា​រ។ ក្រៅពី​នោះ ​ក្រសួងផែន​ការ​និង​​វិនិយោគ​ក៏កំពុង​ចរចារជា​មួយ World Bank អំពី​គំរោង​ការណ៍​ជួយ​ឧប​ត្ថម្ភ​​ លើក​កំពស់សមត្ថ​ភាព របស់​អង្គ​ភាព​​អាជីវ​កម្ម​តូចនិង​មធ្យម។ យើង​ខ្ញុំក៏មាន​បណ្ដា​គោល​​នយោ​បាយ​ដើម្បីអ​ង្គភាពអាជី​វកម្មលើ​ក​កំ​ពស់​ស​មត្ថភាព​​ប្រកួត​ប្រជែង​ផងដែរ៕ ”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ