11/03/2017 10:57 GMT+7 Email Print Like 0

សិក្ខាសាលា៖សហប្រតិបត្តិការជំរុញវិនិយោគទេសចរណ៍រវាងហាណូយនិងជប៉ុន


សិក្ខាសាលា៖សហប្រតិបត្តិការជំរុញវិនិយោគទេសចរណ៍រវាងហាណូយនិងជប៉ុន
នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហា​ណូយ​ សភា​ពាណិជ្ជកម្មឧស្សាហកម្មវៀតណាម(VCCI) បានរៀបចំ ” ​សិក្ខាសាលាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ទេសចរណ៍​រវាងហាណូយ-ជប៉ុន”។​

នេះជាឱកាសស្វែងរកវិនិយោគិនមានបទពិសោធន៍ ​និងសមត្ថភាពវិនិយោគនៅហាណូយ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច​របស់រដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ លោក Nguyen Duc Chung ប្រធានគណៈ​កម្មាធិការ​ប្រជាជនទីក្រុងហាណូយបានអះអាងថា៖

“ជប៉ុនជាប្រទេសមានខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោកដោយមានវិទ្យាសាស្ត្រ បច្ចេកទេសទំនើបៗ យើងខ្ញុំមានគោលបំណងថាបានអំពាវនាវ ទាក់​ទាញការវិនិយោគពីភាគីមិត្ត ចូលក្នុងបណ្ដាវិស័យ ៖

កសិកម្ម បច្ចេកទេសខ្ពស់ ​ផ្លូវដែកក្នុងទីក្រុង ឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ​ទេសចរណ៍និងពាណិជ្ជកម្ម៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ