05/03/2015 10:17 GMT+7 Email Print Like 0

សិក្ខាសាលា៖វៀតណាម-ទីមកដល់ធ្វើអាជីវកម្មរបស់មិត្តនៅអង់គ្លេស


 
សិក្ខាសាលា៖វៀតណាម-ទីមកដល់ធ្វើអាជីវកម្មរបស់មិត្តនៅអង់គ្លេស


 
សិក្ខាសាលាស្ដីពី៖វៀតណាម-ទីមកដល់ធ្វើអាជីវកម្មរបស់​មិត្ត​នៅអង់គ្លេសទើបនឹងបាន​ រៀបចំ​ឡើង​នៅ​ទី​ក្រុង​​ឡុង ក្នុងឱកាសក្រុមការងារនៃបណ្ដាក្រសួង ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រ​សួងឧស្សាហ​ ពាណិជ្ជកម្ម​វៀត​ណាម​ លោកស្រី Ho Thi Kim Thoa ចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះវៀតណាម-អង់គ្លេស ​ស្ដីពី៖​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (JETCO 8) នៅអង់គ្លេស។ ថ្លែង​មតិនៅទីនេះ លោ​ក​ស្រី​ Ho Thi Kim Thoa បានឧទ្ទេសនាម​អំពីបណ្ដាឱកាស​វិនិយោគ ​និងធ្វើអាជីវក​ម្មនៅ​វៀត​ណាម​ ដោយ​សង្កត់​ធ្ងន់​ថា៖វៀតណាម​បាននិងកំពុងសកម្មអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញ ធ្វើសុក្រិតប្រព័ន្ធគតិ​យុត្ត​ កែ​លំ​អ​​បរិយាកាសវិនិយោគ បង្កលក្ខណះងាយស្រួល សមភាពនិងតម្លាភាព​សំរាប់វិនិយោគគិន។ លោកស្រី Ho Thi Kim Thoa បានអះអាងថា៖​វៀតណាម​ជាដៃគូ១មានការទទួលខុស​ត្រូវ​និង​ចូលរួម​កិច្ចព្រម​ព្រៀង​ពហុភាគី​និង​ទ្វេភាគីជាច្រើនហើយមានសក្ដានុភាពជាច្រើនដើម្បីធ្វើអាជីវកម្ម វិនិយោគ។ ទន្ទឹមនឹងនោះ ​លោកស្រី​ក៏​បាន​​សម្ដែងនូ​វគោលបំណងដែរថា៖តាមរយៈវេទិកានេះ បណ្ដាអង្គភាពអាជីវកម្មនឹងមាន ព័ត៌មាន​បន្ថែម​អំពី​ឱកាស​សហប្រតិបត្តិការ​ វិនិយោគ អាជីវកម្ម នៅវៀត​ណាម​ រួមចំណែកជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ វៀតណាមនិងអង់គ្លេសឡើងកំរិតថ្មី៕ 
 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ