18/06/2015 10:10 GMT+7 Email Print Like 0

សិក្ខាសាលាអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន

ដើម្បីត្រៀម​រៀបចំសំរាប់​សម័យបំភ្លឺ​ អំពីដំណើរការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​ដែល​គ្រោង​នឹងបាន​រៀប​ចំ​ឡើង​​នាថ្ងៃទី​១៨ ខែសីហា​ខាង​មុខ គណៈ​កម្មាធិការកិច្ចការបរទេសនៃ​រដ្ឋសភាវៀត​ណាម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៥​បានរៀបចំសិក្ខា​សាលាអំពីសហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)។ នៅទី​នេះ អនុរដ្ឋមន្រ្តី​ក្រសួង​ឧស្សា​ហពាណិជ្ជកម្ម​វៀតណាម​លោក Nguyen Cam Tu បាន​លើក ត្រដែតគោល​ដៅចំនួន​៤របស់ AEC ក្នុង​នោះ​មាន​​គោលដៅនាំអាស៊ានក្លាយ​ទៅជាមូលដ្ឋាន​ផលិតកម្ម​ និង​ទីផ្សាររួមដោយ​មានការ​ចេញចូល​ ដោយសេរីភាព​របស់​ទំនិញ សេវាកម្ម វិនិយោគ ពលករមាន​ថ្វីដៃខ្ពស់​និងចរន្តទុន សំដៅលើក​កំពស់ សមត្ថភាព​ប្រកួត​ប្រជែង​របស់​ខឿន​សេដ្ឋកិច្ច​តំបន់ ឆ្ពោះទៅការ​ធ្វើសមាហរណ​កម្ម​យ៉ាងពេញលេញ និង​ស៊ីជំរៅ​ជាងទៀត​ក្នុងខឿន​សេដ្ឋកិច្ច​ពិភព​លោក។​ ស្ដីពីការ​ងារត្រៀមរៀបចំរបស់វៀតណាមដើម្បីចូលរួម AEC លោក Nguyen Cam Tu​ បានសង្កត់ធ្ងន់​ថា ក្នុង​ដំណាក់​កាល​ពីឆ្នាំ២០០៨មក វៀតណាមជានិច្ច​កាលជា​សមា​ជិកដែល​អនុវត្តយ៉ាង​ម៉ឹងម៉ាត់​ នូវកិច្ច​សន្យាអាស៊ាន​នានា ដោយ​មាន អត្រាអនុវត្ត​គឺ​ពី៨៥-៩៥% និងស្ថិត​នៅក្នុងក្រុមបណ្ដាប្រទេសមាន​អត្រាអនុវត្តខ្ព ស់បំផុត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ