21/07/2015 12:22 GMT+7 Email Print Like 0

សិក្ខាសាលាអំពីវៀតណាមនៅអាហ្សង់ទីន

នាថ្ងៃទី១៩ខែកក្កដា​ឆ្នាំ២០១៥ វិទ្យាស្ថានវប្បធម៌​អាហ្សង់​ទីន-វៀត​ណាម (ICAV)​បាន​រួម​សហ​ការ​ជាមួយ​ស្ថាន​ទូត​វៀត​ណាម ប្រចាំ​នៅ​អាហ្សង់​ទីន​​រៀបចំ​​សិក្ខាសា​លា អំពីវៀតណាម​ក្នុងឱកាសរំ​លឹក​ខួបអនុស្សាវរីយ៍​លើកទី៧០នៃបដិ​វត្តន៍ខែ​សីហា​ និងទិវាបុណ្យ​ឯករាជ្យជាតិ​ថ្ងៃទី២​ខែ​កញ្ញា។ ប្រធានវិទ្យាស្ថាន ICAV លោក Poldi Sosa​បាន​សង្កត់​ធ្ងន់​ទៅលើ​រាល់​គំរូ​អង់អាច​ក្លាហាន និងសាមគ្គីភាព របស់​ប្រជាជន​វៀត​ណាម​ក្នុង​ការ​តស៊ូ​ប្រឆាំង​សត្រូវ​​ឈ្លាន​ពាន និងក្នុងបុព្វហេតុ​កសាង​ប្រទេសជាតិ​មេរៀន​ បទពិសោធន៍សំរាប់ជំនាន់​វ័យក្មេង​នាបច្ចុប្បន្ន ក៏ដូច​ជា រាល់​សមិទ្ធិផល​សេដ្ឋកិច្ច​សង្គម ដែលប្រជាជនវៀត​ណាម​ទទួលបានផងដែរ។

នាពេលបញ្ចប់សិក្ខាសាលា​នេះ ខ្សែភាព​យន្តខ្នាត​ខ្លីដោយ​ចំណង​ជើង “វៀតណាម​នាបច្ចុប្បន្ន” ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជីវភាព​រស់នៅខាង​វប្បធម៌ ទឹកដី​មនុស្ស​និងបុព្វ​ហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវបាន​ដាក់បញ្ចាំង​ជូន​​ទស្សនា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ