15/05/2016 13:10 GMT+7 Email Print Like 0

សិក្ខាសាលាអំពីយថាទស្សនអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាម

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅរដ្ឋធានីម៉ូស្គូ បានប្រព្រឹត្តទៅសិក្ខាសាលា “យថាទស្សនអភិវឌ្ឍន៍ទំនាក់ទំ​នង​រុស្ស៊ី-វៀតណាមក្នុងដំណាក់កាលថ្មី”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងមុននឹងដំណើរទស្សន​កិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅរុស្ស៊ី ដោយទាក់ទាញការចូល​រួមរបស់អ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវជួរមុខនៅរុស្ស៊ី។ សិក្ខាសាលាបានវាយតំលៃ វិភាគនិងពិភាគ្សាអំពីវិស័យជាច្រើនក្នុងទំនាក់ទំនងរុស្ស៊ី-វៀតណាម យថាទស្សន៍សហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យថាមពល វប្បធម៌ អប់រំ ហើយទំនាក់ទំនងរុស្ស៊ី-វៀតណាមជាស្ពានតភ្ជាប់ដើម្បីរុស្ស៊ីឆ្ពោះទៅអាស៊ាន។ 

ថ្លែងមតិនៅទីនេះ លោក Dmitry Mosyakov នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ អូស្ត្រាលីនិង​អូ​សេ​អា​នីបានអះអាងថា ទំនាក់ទំនងប្រពៃណីររុស្ស៊ី-វៀតណាមគឺជាការគួបផ្សំនៃទំនុកទុកចិត្តនិងការយកចិត្តទុក​ដាក់​គ្នាទៅវិញទៅមកលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌។ តាមលោក Mosyakov ថា ក្រៅពីកិច្ច​សហប្រតិបតិ្តការ​ក្នុងបញ្ហានយោបាយអន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះ ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរនឹងផ្ដោតការពិភាគ្សាអំពីការជំរុញអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច គំរោងការណ៍ឧស្សាហកម្មអគ្គីសនី​នុយក្លេអ៊ែរកសិកម្មនិងបច្ចេកវិទ្យាយោធា៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ