20/03/2016 10:48 GMT+7 Email Print Like 0

សិក្ខាសាលាអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងអាស៊ាននិងSELA

​នៅរដ្ឋធានី Caracas របស់វេណេហ្ស៊ុយអេឡានាពេលថ្មីៗនេះ ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅវេណេ​ហ្ស៊ុយ​អេឡា បាន​សហការ​ជាមួយស្ថានទូត​ប្រទេសអាស៊ានផ្សេងៗទៀត និងប្រព័ន្ធ​សេដ្ឋកិច្ចអាមេរិកឡាទីន (SELA) រៀប​ចំសិក្ខា​សាលា​ អំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច រវាងតំបន់ទាំងពីរអាស៊ាន-SELA។ ថ្លែងមតិនៅ​ទីនេះ ឯក​អគ្គរដ្ឋ​ទូត​វៀតណាមប្រចាំ នៅវេណេហ្ស៊ុយអេឡាលោក Ngo Tien Dung បានសង្កត់ធ្ង​ន់​ថា នា​ពេលខាង​មុខ ថ្នាក់​ដឹកនាំ នៃភាគីទាក់ទិននានាគប្បីបង្កើន​ការជួប​ប្រាស្រ័យ ផ្លាស់​ប្ដូរ​និង​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សហប្រតិបតិ្ត​ការ​អន្តរតំបន់ ព្រមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លោក​ Ngo Tien Dung ក៏បានចែករំ​លែកបទពិសោធន៍ ដែលវៀតណាមទទួលបានក្នុង​បុព្វហេតុ​ផ្លាស់​ប្ដូរថ្មី ជា​ពិសេស​គឺដំណើរ​ការ​ឧស្សាហូប​នីយកម្ម កាត់បន្ថយភាព​ក្រីក្រ ប្រឆាំង​នឹងបម្រែ​បម្រួល​អាកាធេតុ ក៏ដូច​ជាឱកាស​និង​ការសាក​ល្បង​របស់​វៀតណាម ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោកផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ