10/11/2015 09:42 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិ “ព្រះ​ពុទ្ធសាសនា​តំបន់​ទន្លេ​មេគង្គ” ៖ប្រវត្តិសាស្ត្រ​និង​ការ​អភិវឌ្ឍន៍​


រូបថតៈ TTXVN

សិក្ខាសាលាអន្តរជាតិ “ព្រះពុទ្ធសាសនាតំបន់ទន្លេមេគង្គ”៖ ប្រវត្តិ​សាស្ត្រ និងការអភិវឌ្ឍន៍ បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​ពីរ​ថ្ងៃគឺថ្ងៃទី១៣ និង​១៤​ខែ​វិច្ឆិកាឆ្នាំ​២០១៥ នៅ​ទីក្រុង​ហូជីមិញ។ នេះ​ជាសិក្ខា​សាលា​អន្តរជាតិ ស្តីពី​ព្រះពុទ្ធ​សាសនាតំបន់​មេគង្គ ដែលទាក់ទាញការចូលរួមរបស់អ្នក​វិទ្យាសាស្ត្រ អ្នក​គ្រប់គ្រងការងារ​សាសនា និង​មជ្ឈដ្ឋាន​អ្នកស្រាវ​ជ្រាវ អំពីព្រះពុទ្ធសាសនា ជាតិនិងអន្តរជាតិមកពីប្រទេសមួយ​ចំនួនដូច​ជា អាមេរិក ចិន ថៃ កម្ពុជា ឬ បង់​ក្លាដែស​ជាដើម។ ចែករំលែកនៅសន្និសីទកាសែត​ ស្តីពីសិក្ខាសាលានេះ សាស្ត្រាចារ្យរង បណ្ឌិត Vo Van Sen នាយក​សកលវិទ្យាល័យ​សង្គមសាស្ត្រ និងមនុស្សសាស្ត្រជាតិ​ ទីក្រុងហូជីមិញបាន​ឲ្យដឹងថា បណ្តាបទ​អន្តរាគម​ចូលរួម​សិក្ខាសាលានេះបាន​ផ្តោតសំខានទៅលើការ​ស្រាវជ្រៅ អំពីព្រះពុទ្ធសាសនា​តំបន់​មេគង្គ​ដោយ​ប្រធាន​បទ​សំខាន់ៗមួយចំនួនដូចជាដំណើរការជ្រៀបចូល​ និងអភិវឌ្ឍន៍ ដំណើរការ​ជួប​ប្រា​ស្រ័យ​និង​ធ្វើ​សមាហរណកម្ម​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ