27/01/2015 21:21 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិ “ទំនាក់ទំនងវៀតណាម-អាមេរិក៖ បន្ថែម ២០ ឆ្នាំទទួលជោគជ័យ”


សិក្ខាសាលាអន្តរជាតិ “ទំនាក់ទំនងវៀតណាម-អាមេរិក៖ បន្ថែម ២០ ឆ្នាំទទួលជោគជ័យ” (Image: tuoitre.vn)

នាថ្ងៃទី ២៦ ខែមករា​ឆ្នាំ២០១៥ សាលាស​ភាបណ្ឌិត​ការទូត​វៀតណាម​សហកា​រ​ជា​​មួយស្ថាន​ទូតអាមេ​រិក​​ប្រចាំ​នៅ​វៀត​ណាមនិងវិទ្យា​ស្ថានស្រាវជ្រាវ​យុទ្ធសាស្ត្រ​និងបញ្ហា​អន្តរជាតិ​អាមេរិក (CSIS)បាន​រៀប​​​ចំសិក្ខា​សា​លាអន្តរ​ជាតិស្តីអំពី​ទំនាក់​ទំនងរ​វាងវៀត​ណាមនិង​អាមេរិកដោយ​ប្រធាន​បទ “ទំនាក់​​ទំនង​វៀតណាម-​អាមេរិក៖ បន្ថែម ២០ឆ្នាំ​ទទួល​ជោគជ័យ” នៅទីក្រុង​ហាណួយ។ បណ្ដា​អ្នក​ការ​​​​ទូត​ជួរមុខ​របស់វៀត​ណាមនិង​អា​មេរិក​បានប្រ​មូលផ្តុំវាយ​តំលៃមេរៀន​ដែលភាគី​ទាំង ២ ទទួល​បានក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​ទៅក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាងវៀ​តណាម​និង​អា​មេ​រិក (១៩៩៥-២០១៥) ក៏ដូច​ជា ឱកាស​និងការសាក​ល្បង​ក្នុង​​រយៈពេល​ ២០ឆ្នាំ​ខាងមុ​ខ។ ថ្លែង​មតិ​ នៅ​ទី​​នេះ អនុ​រដ្ឋមន្ត្រីក្រ​សួងការ​បរទេស​វៀតណាម លោក​ Ha Kim Ngoc​ បាន​សង្កត់ ធ្ងន់​ថា៖

​“វៀត​ណាម​គាំទ្រ​តួនាទីស​កម្មរបស់​អាមេរិក​ក្នុង​តំបន់។ ខ្ញុំជឿជាក់ថា៖ កិច្ច​សហ​ប្រតិ​បត្តិការ​របស់​អា​មេរិក​ក្នុង​តំ​បន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​នាំមកនូវ​ផលប្រយោជ​ន៍ដ៏ធំធេង​ សំរាប់​ភាគីទាំង​ឡាយ។ តាម​​ទិសដៅ​នេះ ប្រទេស​ទាំង​ ២ ត្រូវ​គាំទ្រតួនាទី​ស្នូលរ​បស់ អាស៊ាន​ក្នុងការ​កសាង​រចនា​តំបន់ ព្រម​​ទាំង ជួយ​ឧបត្ថម្ភអាស៊ាន​ក្នុងការ​បង្កើន​យន្ត​ការ ពហុភាគី​ដឹកនាំដោយ​អាស៊ាន ជាពិសេស​គឺ​សន្និ​​សីទ​កំពូល​អាស៊ី​បូព៌ារ។ លើវិស័យ ​សេដ្ឋ​កិច្ច​វៀត​​ណាម​និងអាមេ​រិកគប្បី​សហ​ប្រតបត្តិ​ការជា​មួយ​ប​ណ្ដា​ដៃគូ​ក្នុងតំបន់​ដើម្បីបង្កើន​សាមគ្គី​ភាពនិង​យន្តការ​តំ​បន់​ដែល​អនុញ្ញាត​ជំរុញកិច្ច​សហ​ប្រតិ​បត្តិ​​ការទ្វេ ភាគី​ដូចជា TPP និង APEC។” រីឯខ្លួន​វិញឯក​អគ្គរដ្ឋ​ទូត​អាមេរិ​ក​ប្រ​ចាំនៅវៀ​ត​ណាម លោក​ Ted Osius បានអះ​អាង ថា៖ ឆ្នាំ​ ២០១៥ គឺជា​ឱកាស​ពិសេស​ដើម្បី​ប្រទេស​​ទាំង ២​ វៀតណាម​និង​អាមេរិក ទទួល​បានគោល​ដៅក្នុង​កិច្ចព្រម​ព្រៀងដៃ​គូសេដ្ឋ​កិច្ចអន្ត​រប៉ាស៊ី​ហ្វិក (TPP)​​។ លោក ​Ted Osius បាន​សង្កត់​ធ្ងន់ទៅ​លើអាទិ​ភាពក្នុង​អណត្តិបេសក​ម្មការទូត​របស់ខ្លួនគឺ៖ ជំ​រុញ​ទំ​នាក់​​ទំនង​​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិទ្យសាស​និងបច្ចេក​វិទ្យាអាប់​រំរវាង​ប្រទេសទាំ​ង ២ ស៊ី​ជំរៅ​ថែម​​ទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ