28/04/2015 14:27 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិ៖៤០ឆ្នាំឯកភាពប្រទេសជាតិជាមួយបុព្វបទផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍និង​ធ្វើសមាហរណកម្ម


សិក្ខាសាលាអន្តរជាតិ៖៤០ឆ្នាំឯកភាពប្រទេសជាតិជាមួយបុព្វបទផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍និងធ្វើសមាហរណកម្ម

សិក្ខាសាលាអន្តរជាតិ៖ ៤០ឆ្នាំឯកភាពប្រទេសជាតិ ជាមួយបុព្វបទផ្លាស់​ប្តូរ​ថ្មី​អភិវឌ្ឍន៍​ និងធ្វើ​សមា​ហរ​​ណកម្​ម​អន្តរ​​ជាតិ ត្រូវបានប្រារព្ធ​ឡើងនាព្រឹកថ្ងៃទី២៧​ខែមេសាឆ្នាំ២០១៥ នៅទីក្រុងហាណូយ ដោយ​មានការ​ចូលរួម​របស់អ្នក​ប្រាជ្ញជាច្រើន មកពីរុស្ស៊ី បារាំង អាមេរិក ចិន ឡាវ កម្ពុជា និងវៀតណាម …លៗ។ ក្នុង​របាយ​ការណ៍​ចំនួន​៧០​ បណ្ដាអ្នកប្រាជ្ញបានលើកច្បាស់ និងបំភ្លឺនូវយុទ្ធជ័យ ប្រវត្តិ​សាស្ត្រ​ក្នុង​ការវាយប្រហារ​និង​ក្រោក​ឈរ​ឡើង នា​និទាឃរដូវ​ឆ្នាំ ១៩៧៥។ ទន្ទឹម​នឹង​នោះ បណ្ដា​អ្នក​ប្រាជ្ញ​ក៏​បាន​នាំ​ចេញ​សមិទ្ធផល​លេច​ធ្លោ​ ដែលវៀតណាមដណ្ដើមបាន ក្នុងរយពេល៤០ឆ្នាំ​កន្លងទៅ។ សាស្ត្រាចារ្យ បណ្ឌិត Dinh Quang Hai ប្រធាន​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​បានអោយដឹងថា៖

“វៀតណាមដណ្ដើមបានសមិទ្ធិផលលេចធ្លោជាច្រើន ល្បឿន​កំណើន​ជា​និច្ចកាលនៅកំរិតខ្ពស់។ ទន្ទឹម​នឹង​នោះ ប្រពៃ​ណីវប្បធម៌​យូរអង្វែង ក្រោយ៤០ឆ្នាំ​រំដោះប្រទេសជាតិ ៣០​ឆ្នាំផ្លាស់​ប្តូរ​ថ្មី កិត្យានុភាព និង​ឧត្តម​ភាព​របស់​វៀត​ណាម ត្រូវបានលើកកំពស់លើឆាកអន្តរជាតិ លើគ្រប់​វិស័យ៖ នយោបាយ សេដ្ឋកិច្ច​កិច្ច​ការ​បរទេស​ វប្បធម៌ អប់រំ។ វៀតណាមកំពុងអភិវឌ្ឍន៍ និងនាពេលខាងមុខ​នេះ វៀតណាម​នឹង​ឆ្លៀតយក​ឱកាសនានា ដើម្បីអភិវឌ្ឍន៍៕”

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ