09/08/2016 10:21 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិ៖វាយតំលៃអំពីការជះឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxinនៅវៀតណាម


សិក្ខាសាលាអន្តរជាតិ៖វាយតំលៃអំពីការជះឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxinនៅវៀតណាម

សិក្ខាសាលាអន្តរជាតិស្ដីអំពី៖ការវាយតំលៃអំពីការជះឥទ្ធិពល​របស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin ដោយអាមេរិក​ប្រើប្រាស់ក្នុងសង្គ្រាម​នៅវៀតណាមត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ​អញ្ជើញចូលរួមសិក្ខាសាលានេះមានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អតីតនាយករដ្ឋ​មន្ត្រីជប៉ុន លោក Yukio Hatoyama និងអ្នក​វិទ្យាសាស្ត្រជាតិនិងអន្តរជាតិជាច្រើនកុះករ។ ថ្លែងមតិនៅទី​នេះ​ ឧត្តមសេនីយ៍ទោ​​ Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមី​ពុលពណ៌​លឿង​ទុំ/​Dioxin​ វៀត​ណាម​បានលើកច្បាស់ថា៖

“ រដ្ឋាភិបាលវៀតណាម និងអាមេរិក បានស្រាវជ្រាវ កសាងផែនការនានា ​ដើម្បីបន្សាបជាតិពុលបរិស្ថាន ហើយចំពោះមុខគឺប្រមូលផ្តុំនៅព្រលានយន្តហោះ Da Nang។ តាមផែនការឆ្នាំ ២០១៧ ព្រលានយន្តហោះ Da Nang អាច​បន្សាបជាតិពុល​បាន​ ហើយបន្តនោះនឹងបន្សាបជាតិពុលនៅព្រលានយន្តហោះ Bien Hoa ។ ក្រៅពី​នោះ​រដ្ឋាភិបាលវៀតណាមក៏មានផែនការស្រាវជ្រាវនៅតំបន់ផ្សេងៗទៀតដែល​បរិស្ថានត្រូវបំពុល។ ខ្ញុំជឿជាក់​ថា​៖​ ដោយ​មានការរួមសហការរវាងរដ្ឋាភិបាល​វៀតណាមនិងអាមេរិក បណ្ដាដំបន់ទទួលរងជាតិពុលខ្លាំងនឹងបានបន្សាប​​យ៉ាងឆាប់ៗ កាត់បន្ថយស្ថានភាពបំពុលដោយសារជាតិគីមីពុលពណ៌លឿងទុំ/Dioxinចំពោះប្រជាជននៅ​ក្នុងតំបន់នោះ៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ