08/06/2015 09:40 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិ៖បណ្ដាបញ្ហាសមុទ្រនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ


ឯកអគ្គរដ្ឋទូត Franz Jessen
សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ​៖បណ្ដាបញ្ហាសមុទ្រនិងអនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ​ ( UNCLOS ) ៖ ចែករំលែករបៀបទាក់ទង​របស់អឺរូបនិងអាស៊ីអំពីបណ្ដាបញ្ហាជំលោះដែនដីត្រូវបាន​បិទ​បញ្ចប់ក្រោយរយៈពេល២ថ្ងៃធ្វើការ​នៅខេត្ត Quang Ninh (ភាគខាងជើងវៀត​ណាម)។ ​សិក្ខាសាលាលើកនេះបានទាក់ទាញដំណាងនៅក្នុងនិងក្រោប្រទេសចំនួន ១៤០ នាក់ ។ ដោយមានបទអន្តរាគមន៍ចំនួន ២០ និង​មតិនានា អង្គសន្និសីទបានពិភាក្សាលើគ្រប់ជ្រុងជ្រោយទាក់ទិនដល់​ការធ្វើ​អធិប្បាយ និងការ​អនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រអន្តរជាតិឆ្នាំ ១៩៨២ ស្ថានភាពជាក់ស្ដែង និង​វិធានការសហប្រតិបត្តិការនានាដើម្បីបង្កើនសន្តិភាពសមុទ្រនៅទ្វីបអាស៊ីលើ​គ្រប់វិស័យ។ ទន្ទឹមនឹងនោះ អង្គសន្និសីទក៏​បាន​​ចែករំលែកបទពិសោធន៍អំពី​ការអភិវឌ្ឍន៍សហប្រតិបត្តិការ និងលើកកំពស់សមត្ថភាពគ្រប់គ្រងសមុទ្រ របស់​អឺរ៉ុបផងដែរ។ ថ្លែងមតិបិទ​សិក្ខាសាលា ឯកអគ្គរដ្ឋទូត Franz Jessen ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅវៀតណាមអះអាងថា៖ សិក្ខាសាលានេះ​បានជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខនិងការគ្រប់គ្រងសមុទ្រ​រវាងអាស៊ី និង​អឺរ៉ុប។ លោក Franz Jessen ក៏បានសម្ដែងក្តីសប្បាយរីករាយថា៖ EU អាចដើរ​តួនាទី​សកម្មជួយឧបត្ថម្ភប្រទេសអាស៊ីនានា បង្កើនកិច្ចសហប្រតិបត្តិការ ក្នុង​បណ្ដាបញ្ហាសមុទ្រនិងអះអាងថា៖​ EU ត្រៀមខ្លួនជាស្រេចរួមសហការជាមួយ​វៀតណាម​ ដើម្បីរៀបចំសិក្ខាសាលាទាក់ទិននានាដែរ៕
​តាម VOV5 -វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ