22/05/2015 09:59 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតនៅអាហ្សង់ទីននិងប៊ែលហ្សិក

នាថ្ងៃ​ទី២០ខែ​ឧសភាឆ្នាំ២០១៥​ មហាវិទ្យា​ល័យ UAI នៅ​អាហ្សង់​ទីន បាន​រៀប​ចំ សិក្ខា​សាលា​ស្តី​អំពី​សមុទ្រ​ខាង​កើត ដោយ​មាន​ការចូលរួម​ជាច្រើន​កុះករ របស់​សាស្រ្តា​ចារ្យ អ្នក​ប្រាជ្ញ  និង​និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​។ ក្រោម ប្រធាន​បទ “គ្រប់​គ្រង​បរិយា​កាស​នាវា​ចរណ៍​ របស់​បណ្តាប្រ​ជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន​) ការ​ផ្តើម​គំនិត​សម្រាប់​អាហ្សង់​ទីន” សិក្ខា​សាលា​នេះសំដៅ​ចែក​រំលែក ទស្សន​និង​បទ​ពិសោធន៍​របស់​ប្រទេស​នានា​ ក្នុងការ​រក្សា​អធិបតេយ្យភាព​កោះ​សមុទ្រ។ នៅទី​នេះ ឯក​អគ្គរដ្ឋ​ទូត​វៀតណាម​ប្រចាំ​នៅ​អាហ្សង់​ទីន លោក Nguyen Dinh Thao បាន​លើក​ច្បាស់​ថា វៀត​ណាម​មាន​ភស្តុតាង​ប្រវត្តិ​សាស្រ្ត និង​មូលដ្ឋាន​ច្បាប់​គ្រប់​គ្រាន់​​ ដើម្បី​​អះ​អាង​អធិបតេយ្យ​ភាព​ របស់ខ្លួន​ចំពោះប្រ​ជុំ កោះ​Hoang Sa និង​Truong Sa ព្រម​ទាំង​លើក​ច្បាស់​នូវ​គោលជំហរ​ របស់វៀត​ណាម​ក្នុង​ការដោះ​ស្រាយ​ជំលោះនៅសមុទ្រ​ខាង​កើត​ គឺដោយសន្តិវិធី​ដោយ ឈរ​លើ​ច្បាប់​អន្តរ​ជាតិ។


ទិដ្ឋភាពនៃសិក្ខាសាលានៅអាហ្សង់ទីន (រូបថតៈ Diệu Hương/Vietnam+)

ក៏ក្នុង​ថ្ងៃទី២០​ខែ​ឧសភា នៅទី​ក្រុង​ព្រុក​សែល របស់​ប៉ែល​ហ្សីក សភា​ទំនាក់​ទំនង​អន្តរ​ជាតិ​ភូមិន្ទ Egmont បាន​រួម​សហកា​រ ជាមួយស្ថាន​ទូតហ្វីលី​ពិន​ប្រចាំ​នៅប៊ែលហ្សីក​រៀប​ចំ​សិក្ខាសាលា “សមុទ្រ​ខាង​កើត យថា​ទស្សន៍ ក្រឡែក​មើល​ពីជ្រុង​ជ្រោយ​ច្បាប់​ និងប្រវត្តិ​សាស្រ្ត” ដោយ​វាគ្មិន​គឺ​លោក Antonio T. Carpio  អ្នក​ជំនាញ​ច្បាប់​នៅ​តុលាកា​រកំពូល​ របស់ហ្វីលីពីន។ តាម​ឯកសារ​ដោយ​ លោក​ Carpio នាំ​ចេញ​គឹ​ការ​ដែល​ចិន​ទាម​ទា​ អំពី “ផ្លូវ​អណ្តាត​គោ” គឺគ្មាន​មូលដ្ឋាន​ច្បាប់ និង​គ្មានការ​កំណត់​ត្រឹម​ត្រូវ​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ