11/04/2018 09:23 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិស្តីពីទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង

នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីដែលមានទីស្នាក់ការនៅរដ្ឋធានីប៉ារីសប្រទេសបារាំងបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ស្តីពីទំនាក់ទំនងទ្វេភាគីវៀតណាម-បារំាង។

ទិដ្ឋភាពនៅសិក្ខាសាលា (រូបថតៈ VOV)

នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញទាំងអស់បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុង​ដំណើរការផ្លាស់ប្តូរថ្មី ដើម្បីទទួលបានសមិទ្ធិគួរឲ្យកត់សម្គាល់ដូចសព្វថ្ងៃ។ លោកស្រី Hèlène Luc ព្រឹទ្ធសមាជិកកិត្តយសនិងជាប្រធានកិត្តយសសមាគមមិត្តភាពបារាំង-វៀតណាម បានសង្កត់ធ្ងន់ថា៖

“ជាមួយនឹងគោលនយោបាយផ្លាស់ប្តូរថ្មី វៀតណាមបានបើកទ្វារធ្វើសមាហរណកម្មជាមួយតំបន់និងអន្តរជាតិ ដើមឡើយគឺចូលរួមអាស៊ាន បន្ទាប់មកគឺចុះហត្ថលេខានូវកិច្ចព្រមព្រៀងមួយចំនួនជាមួយសហភាពអឺរ៉ុប។
ក្លាយទៅជាសមា ជិករបស់អង្គការ Francophone វៀតណាមមានបំណងដើរតួនាទីកាន់តែសំខាន់ ក្នុងទំនាក់ទំនងរវាងទ្វីអឺរ៉ុបនិងទ្វីបអាស៊ី”។

តំណាងចូលរួមក្នុងសិក្ខាសាលាបានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងបារាំងមានកម្រាស់ប្រវត្តិសាស្ត្រ ហើយវិស័យសហប្រតិបត្តិការនានាសុទ្ធតែ ទទួលបានជោគជ័យ។ លោកស្រី Ste’phanie Do សមាជិកាសភានៃក្រុមសមាគមសមាជិកសភាមិត្តភាពបារាំង-វៀតណាមនៃរដ្ឋសភាបារំាងបានគូសបញ្ជាក់ថា តួនាទីរបស់​សហគមន៍​ជនវៀតណាមនៅបារាំងគឺសំខាន់ណាស់ ហើយសហគមន៍ជនវៀតណាមនៅបារាំងត្រៀមជាស្រេច រួមចំណែករឹតបន្តឹង ថែមទៀតទំនាក់ទំនងដ៏ល្អប្រពៃនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ