03/03/2018 13:37 GMT+7 Email Print Like 0

សិក្ខាសាលាអន្តរជាតិស្ដីពីតួនាទីរបស់បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ


ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំ ទីក្រុងហ្សឺណែវលោក Duong Chi Dung (រូបថត៖ TTXVN)

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខាងក្រៅសម័យប្រជុំជាប្រចាំលើកទិ ៣៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នៅទីក្រុងហ្សឺណែវរបស់ស្វីសនោះ ក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវបានរៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “តួនាទីរបស់បច្ចេកវិទ្យាសារព័ត៌មាននិងផ្សព្វផ្សាយក្នុងការជំរុញសិទ្ធិសេដ្ឋកិច្ច វប្បធម៌ សង្គម​ និងកាត់បន្ថយអសមភាព”។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់តំណាងចំនួន ៦០ រូបមកពីប្រទេស អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវលោក Duong Chi Dung បានលើកសំណើរពីប្រធានបទពិភាក្សា មួយចំនួន ព្រមទាំងជូនដំណឹងអំពីគោលនយោបាយ ស្ថានភាពអភិវឌ្ឍន៍និងអនុវត្តន៍បច្ចេកវិទ្យាសារព័ត៌មាននិងផ្សព្វផ្សាយនៅវៀតណាម ក្នុងវិស័យសេវាកម្មសាធារណៈ ផលិតកម្ម និងជួញដូរផលិតផលកសិកម្ម។ ឯកអគ្គរដ្ឋទូតលោក Duong Chi Dung បានសង្កត់ធ្ងន់ទៅលើសារ​សំខាន់​នៃកិច្ចសហប្រតិបតិ្តការអន្តរជាតិ ពិសេសគឺរវាងប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ សំដៅបង្រួញ គម្លាត​ខាងឌីជីថល ជំរុញការអភិវឌ្ឍន៍ដោយចីរភាព កាត់បន្ថយអសមភាព ហើយតាមនោះជំរុញសិទ្ធិសេដ្ឋកិច្ច វប្បធម៌និងសង្គមរបស់ប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ